ព័ត៌មានអន្ដរជាតិ
តុលាការកាណាដាផ្តល់ប្រាក់ជាង៨៣លានដុល្លារដល់គ្រួសាររងគ្រោះធ្លាក់យន្តហោះនៅអ៉ីរ៉ង់
តុលាការនៅទីក្រុង Ontario ប្រទេសកាណាដាបានផ្តល់ប្រាក់សំណង៨៣.៩៤លានដុល្លារអាមេរិក បូករួមទាំងប្រាក់ការដល់ក្រុមគ្រួសារនៃជនរងគ្រោះ៦នាក់ដែលបានស្លាប់នៅពេលឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានបាញ់ទម្លាក់យន្តហោះ Ukraine International Airlines មួយគ្រឿងនៅជិតទីក្រុងតេអេរ៉ងកាលពីពីរឆ្នាំមុន។
អ៉ីរ៉ង់បានបាញ់ទម្លាក់យន្តហោះកាលពីខែមករាឆ្នាំ២០២០។ មនុស្សទាំង១៧៦នាក់នៅលើយន្តហោះត្រូវបានសម្លាប់ ក្នុងនោះមានពលរដ្ឋកាណាដា៥៥នាក់ និងអ្នកស្នាក់នៅអចិន្ត្រៃយ៍៣០នាក់។
សមាជិកគ្រួសារទាំង៦នាក់ត្រូវបានផ្តល់សំណងដោយតុលាការទីក្រុង Ontario ដែលបានបាត់បង់ប្តីប្រពន្ធ បងប្អូន កូន ក្មួយ នៅលើយន្តហោះជើងហោះហើរ Flight 752។ នេះបើយោងតាមលោក Mark Arnold មេធាវីរបស់ពួកគេបាននិយាយក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃចន្ទ។ ពួកគេបានដាក់បណ្តឹងរដ្ឋប្បវេណីប្រឆាំងអ៉ីរ៉ង់ និងមន្ត្រីផ្សេងៗទៀត។

មេធាវីនិយាយថា ក្រុមការងាររបស់លោកនឹងពិនិត្យមើលដើម្បីរឹបអូសយកទ្រព្យសម្បត្តិអ៉ីរ៉ង់នៅប្រទេសកាណាដា និងក្រៅប្រទេស។ លោកថា អ៉ីរ៉ង់ក៏មាននាវាដឹកប្រេងនៅប្រទេសផ្សេងៗ ហើយក្រុមការងាររបស់លោកនឹងសម្លឹងរករឹបអូសអ្វីក៏ដោយឲ្យតែបង់សំណងទៅក្រុមគ្រួសារជនរងគ្រោះបាន។
ការសម្រេចធ្វើឡើងដោយចៅក្រម Edward Belobaba របស់តុលាការក្រុង Ontario កាលពីថ្ងៃទី៣១ ខែធ្នូ និងបានប្រកាសដោយលោក Arnold នាថ្ងៃចន្ទ ទី៣ ខែមករានេះ។
ពាក្យបណ្តឹងត្រូវបានដាក់ដោយលោក Shahin Moghaddam, Mehrzad Zarei និង Ali Gorji។ តាមការផ្សាយរបស់ CBC ថា ដោយមានការភ័យខ្លាចពីការសងសឹករបស់អ៉ីរ៉ង ដើមបណ្តឹងមួយចំនួនបានដកខ្លួនពីការប្តឹង។
ក្រុមកោសល្យវិច្ច័យកាណាដាពិសេសមួយបានធ្វើរបាយការណ៍នៅពាក់កណ្តាលឆ្នាំ២០២១ដោយបានចោទប្រទេសអ៉ីរ៉ង់ពីអសមត្ថភាព និងខ្វះការប្រុងប្រយ័ត្នដែលបណ្តាលឲ្យយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនគ្រោះថ្នាក់។ អ៉ីរ៉ង់បានរិះគន់ចំពោះរបាយការណ៍នោះថាជាចេតនានយោបាយ។
របាយការណ៍បានរកឃើញថា ការបាញ់ទម្លាក់យន្តហោះ Ukrainian International Airlines ជើងហោះហើរ 752 ត្រូវបានធ្វើឡើងដោយគ្មានការគិតទុកមុនទេ។ វាមិនត្រូវបានដោះស្រាយដោយមន្ត្រីអ៉ីរ៉ង់ដែលទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះ។
អ៉ីរ៉ងបានទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់ទម្លាក់យន្តហោះនោះមែនបន្ទាប់ពីហោះហើរចេញពីទីក្រុងតេអេរ៉ង់ក្នុងខែមករា ឆ្នាំ២០២០ និងបានស្តីបន្ទោសជាកំហុសមហន្តរាយដោយកងកម្លាំងក្នុងការប្រុងប្រយ័ត្ននៅពេលមានការប្រឈមមុខគ្នាជាមួយសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត