ព័ត៌មានអន្ដរជាតិ
ទិន្នន័យថ្មីប្រេងសាំងនៅ អាស៊ាន ខណៈ កម្ពុជា ឡើងថ្លៃ ១០០ រៀលក្នុងមួយលីត្រ
រហូតមកដល់ពេលនេះ តម្លៃប្រេងសាំងនៅ លើពិភពលោកមានការប្រែប្រួលទៀតហើយ ក្នុងនោះប្រទេសចំនួន ៥ នៅ តំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងកម្ពុជាផងដែរនោះ ឃើញថាតម្លៃប្រេងសាំង បានឡើងថ្លៃវិញ ពោលកម្ពុជាឡើង ១០០ រៀលក្នុងមួយលីត្រ ។

ហើយនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖
១. ព្រុយណេ តម្លៃ ០.២៦ ដុល្លារ (១,០៥០ រៀល) ក្នុងមួយលីត្រ
២. ម៉ាឡេស៊ី តម្លៃ ០.៤៩ ដុល្លារ (២,០០០ រៀល) ក្នុងមួយលីត្រ
៣. មីយ៉ាន់ម៉ា តម្លៃ ០.៨៦ ដុល្លារ (៣,៥០០ រៀល) ក្នុងមួយលីត្រ
៤. ឥណ្ឌូណេស៊ី តម្លៃ ០.៨៧ ដុល្លារ (៣,៥៥០ រៀល) ក្នុងមួយលីត្រ
៥. ថៃ តម្លៃ ០.៩៣ ដុល្លារ (៣,៨០០ រៀល) ក្នុងមួយលីត្រ
៦. កម្ពុជា តម្លៃ ១.០៣ ដុល្លារ (៤,២០០ រៀល) ក្នុងមួយលីត្រ
៧. វៀតណាម តម្លៃ ១.០៤ ដុល្លារ (៤,២៥០ រៀល) ក្នុងមួយលីត្រ
៨. ឡាវ តម្លៃ ១.២៥ ដុល្លារ (៥,០៥០ រៀល) ក្នុងមួយលីត្រ
៩. ហ្វីលីពីន តម្លៃ ១.១២ ដុល្លារ (៥,១០០ រៀល) ក្នុងមួយលីត្រ
១០. សិង្ហបុរី តម្លៃ ១.៨៣ ដុល្លារ (៧,៤៥០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ហើយយើងឃើញថា ប្រទេសព្រុយណេតម្លៃប្រេងសាំងមិនមានការប្រែប្រួលនោះទេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Petrol Price
ចុចអាន ៖ ប្រទេស អាស៊ាន ចំនួន ៣ កត់ត្រាករណីគ្រោះថ្នាក់ចរាចរណ៍ថ្ងៃឆ្លងឆ្នាំ ស្លាប់ជាង ១០០ នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍