ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសបន្តធ្វើទំនើបកម្ម ឃ្លាំងអាវុធនុយក្លេអ៊ែរ
មួយថ្ងៃបន្ទាប់ពីមហាអំណាចពិភពលោក សន្យាថានឹងការពារការរីករាលដាលនៃអាវុធប្រល័យលោក ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបន្តធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងរុស្ស៊ីកាត់បន្ថយការស្តុកទុករបស់ពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយ សហរដ្ឋអាមេរិក ចិន រុស្ស៊ី អង់គ្លេស និងបារាំងបានអះអាងសារជាថ្មីអំពីគោលដៅរបស់ពួកគេ ក្នុងការបង្កើតពិភពលោកដែលគ្មានអាវុធបរមាណូ និងចៀសវាងជម្លោះនុយក្លេអ៊ែរ។
មហាអំណាចនុយក្លេអ៊ែរទាំងប្រាំ ក៏បានប្តេជ្ញាចិត្តក្នុងការរំសាយអាវុធបរមាណូពេញលេញនាពេលអនាគតផងដែរ ព្រោះអាវុធបែបនេះត្រូវបានប្រើប្រាស់ក្នុងជម្លោះ តួយ៉ាងដូចជាអាមេរិកបានទម្លាក់លើប្រទេសជប៉ុននៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។

ប៉ុន្តែការនិយាយនឹងមិនងាយស្រួលទេ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងមហាអំណាចពិភពលោក។
មានការព្រួយបារម្ភជាសកលកាន់តែខ្លាំងឡើង អំពីការធ្វើទំនើបកម្មយោធារបស់ចិន ជាពិសេសបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានប្រកាសកាលពីឆ្នាំមុនថា ពួកគេបានអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង ៥ ដង។

សហរដ្ឋអាមេរិកក៏បាននិយាយដែរថា ចិនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលមានក្បាលគ្រាប់ដល់ទៅ ៧០០ គ្រាប់នៅត្រឹមឆ្នាំ ២០២៧ និងអាចដល់ ១,០០០ គ្រាប់នៅត្រឹមឆ្នាំ ២០៣០។
កាលពីថ្ងៃអង្គារ ប្រទេសចិនបានការពារគោលនយោបាយអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយនិយាយថា រុស្ស៊ី និងសហរដ្ឋអាមេរិក ដែលជាមហាអំណាចនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក គួរតែធ្វើមុនគេលើការរំសាយអាវុធ។

លោក Fu Cong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងអាវុធនៅក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មានថា “សហរដ្ឋអាមេរិក និងរុស្ស៊ីនៅតែមាន ក្បាលគ្រាប់នុយក្លេអ៊ែរ៩០%លើផែនដី។ ពួកគេត្រូវតែកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ ក្នុងលក្ខណៈដែលមិនអាចត្រឡប់វិញបាន និងស្របច្បាប់”។
ទោះបីជាយ៉ាងណាក៏ដោយ លោកអះអាងថា “ប្រទេសចិននឹងបន្តធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន សម្រាប់បញ្ហាដែលអាចទុកចិត្តបាន និងសុវត្ថិភាព”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?