ព័ត៌មានអន្ដរជាតិ
ប៉ូលិសវៀតណាម ៨នាក់ ត្រូវចាប់ខ្លួនពាក់ព័ន្ធស៊ីសំណូកដោះលែងអ្នករត់ពន្ធគ្រឿងញៀន
ប៉ូលិសក្រុងហូជីមិញ បានបើកប្រតិបត្តិការស៊ើបអង្កេតករណីស៊ីណូកដ៏រសើបមួយក្នុងទីក្រុងរបស់ខ្លួន ដោយបានចាប់ប៉ូលិសមូលដ្ឋានសរុប ៨នាក់ និងជនជួញដូរគ្រឿងញៀនជាច្រើនទៀត ដាក់ពន្ធនាគារ ខណៈប៉ូលិសមួយកង សរុបគ្នា ១៧នាក់ ត្រូវបញ្ឈរជើងដើម្បីធ្វើការស៊ើបអង្កេត។

យោងតាមកាសែតក្នុងស្រុកប្រទេសនេះឈ្មោះ Tuoi Tre Newspaper ការចាប់ខ្លួនប៉ូលិស ៨នាក់ គឺដោយសារជាប់ពាក់ព័ន្ធករណីស៊ីសំណូកជាថ្នូរដើម្បីដោះលែងអ្នកជួញដូរគ្រឿងញៀនជាច្រើន ដែលត្រូវបានប្រកាសដោយឧត្តមសេនីយជាន់ខ្ពស់វៀតណាម លោក Le Hong Nam ប្រធាននាយកដ្ឋានសន្តិសុខសាធារណៈ នៃស្នងការដ្ឋានក្រុងហូជីមិញ។
យោងតាមរបាយការណ៍ជាច្រើនបង្ហាញដោយលោកនាយឧត្តមសេនីយ Tran Quoc To អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ករណីស៊ីសំណូកដើម្បីដោះលែងពិរុទ្ធជននៅប្រទេសវៀតណាម កំពុងមានការកើនឡើង ខណៈករណីខាងលើ ក្រុមគ្រួសារជនជាប់ចោទ បានចំណាយប្រាក់ ១៤០លានដុង ស្មើប្រមាណ ៦០០០ដុល្លារ និងមាសសុទ្ធ ៧,៥ ក្រាមទៅឲ្យប៉ូលិសខាងលើ ដើម្បីទទួលបានការដោះលែង៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ