Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសវៀតណាម ៨នាក់ ត្រូវចាប់ខ្លួនពាក់ព័ន្ធស៊ីសំណូកដោះលែងអ្នករត់ពន្ធគ្រឿងញៀន

បានផុស

នៅ

ប៉ូលិសក្រុង​ហូជីមិញ បាន​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត​ករណី​ស៊ីណូក​ដ៏​រសើបមួយ​ក្នុង​ទីក្រុង​របស់​ខ្លួន ដោយ​បាន​ចាប់​ប៉ូលិសមូលដ្ឋានសរុប ៨នាក់ និង​ជនជួញដូរគ្រឿង​ញៀន​ជាច្រើនទៀត ដាក់​ពន្ធនាគារ ខណៈ​ប៉ូលិសមួយ​កង សរុប​គ្នា ១៧នាក់ ត្រូវ​បញ្ឈរ​ជើង​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​កាសែត​ក្នុង​ស្រុកប្រទេស​នេះឈ្មោះ Tuoi Tre Newspaper ការ​ចាប់​ខ្លួន​ប៉ូលិស ៨នាក់ គឺ​ដោយ​សារ​ជាប់​ពាក់ព័ន្ធករណី​ស៊ីសំណូកជាថ្នូរដើម្បី​ដោះលែងអ្នក​ជួញដូរគ្រឿងញៀនជាច្រើន ដែលត្រូវ​បាន​ប្រកាស​ដោយ​ឧត្តមសេនីយជាន់ខ្ពស់វៀតណាម លោក Le Hong Nam ប្រធាន​នាយកដ្ឋាន​សន្តិសុខសាធារណៈ នៃ​ស្នងការដ្ឋាន​ក្រុងហូជីមិញ។

យោង​តាម​របាយការណ៍​ជាច្រើន​បង្ហាញ​ដោយលោកនាយឧត្តមសេនីយ Tran Quoc To អនុរដ្ឋមន្ត្រីក្រសួង​សន្តិសុខសាធារណៈ ករណី​ស៊ីសំណូក​ដើម្បី​ដោះ​លែង​ពិរុទ្ធជន​នៅ​ប្រទេស​វៀតណាម កំពុង​មាន​ការកើនឡើង ខណៈ​ករណី​ខាង​លើ ក្រុម​គ្រួសារ​ជន​ជាប់​ចោទ បាន​ចំណាយ​ប្រាក់ ១៤០លានដុង ស្មើប្រមាណ ៦០០០ដុល្លារ និងមាស​សុទ្ធ ៧,៥ ក្រាមទៅ​ឲ្យប៉ូលិសខាងលើ ​ដើម្បីទទួល​បាន​ការ​ដោះ​លែង៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម