ព័ត៌មានអន្ដរជាតិ
ផ្លូវក្រោមទឹកល្បឿនលឿនវែងបំផុតរបស់ចិន បើកដំណើរការហើយ
បន្ទាប់ពីការសាងសង់អស់រយៈពេលជិត៤ឆ្នាំ ផ្លូវក្រោមទឹកល្បឿនលឿនវែងបំផុតរបស់ប្រទេសចិន ឥឡូវនេះត្រូវបានបើកឲ្យធ្វើចរាចរណ៍ហើយ។

ជាមួយប្រវែង១០.៧៩គីឡូម៉ែត្រ, ផ្លូវក្រោមទឹក Taihu គឺលាតសន្ធឹងក្រោមបឹង Taihu ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។
យោងតាមមន្ត្រីរដ្ឋាភិបាលក្នុងខេត្ត Jiangsu បានឲ្យដឹងថា ផ្លូវក្រោមទឹកនេះ ត្រូវបានសាងសង់អស់ទឹកប្រាក់ ៩.៩ពាន់លានយ័ន (ប្រហែល ១.៥៦ពាន់លានដុល្លារ) ខណៈការសាងសង់ចាប់ផ្តើមនៅថ្ងៃទី៩ ខែមករាឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយថា បេតុងជាង ២លានម៉ែត្រគូប ត្រូវបានប្រើប្រាស់សម្រាប់សាងសង់ផ្លូវក្រោមទឹក ដែលមានទទឹង ១៧.៤៥ម៉ែត្រមួយនេះ។
ផ្នែកខាងលើនៃផ្លូវក្រោមទឹកនេះ ត្រូវបានបំពាក់ដោយភ្លើង LED ចម្រុះពណ៌ ដែលរចនាឡើងដើម្បីការពារមិនឲ្យ អ្នកបើកបរអស់កម្លាំង។

ផ្លូវក្រោមទឹកនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េ Changzhou-Wuxi ប្រវែង៤៣.៩គីឡូម៉ែត្រ ដែលបើកដំណើរការជាសាធារណៈកាលពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០២១។
ដោយតភ្ជាប់ផ្លូវល្បឿនលឿនរបស់ Suzhou, Wuxi និង Changzhou, ផ្លូវនេះត្រូវបានសាងសង់ឡើងដើម្បីកាត់បន្ថយសម្ពាធចរាចរណ៍លើទីក្រុងនានា នៅជាប់បឹង Taihu ហើយវាក៏ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្តាទីក្រុង នៅក្នុងតំបន់ដីសណ្ដទន្លេ Yangtze៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ចិន សាងសង់ស្ពានឆ្លងកាត់បឹងប្រវែង ១៣៥ គីឡូម៉ែត្រពន្លឿនការចល័ត ទ័ពទៅដល់ ឥណ្ឌា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត