Connect with us

ព័ត៌មានអន្ដរជាតិ

មោទនភាព! អតីតជនភៀសខ្លួន ខ្មែរ ម្នាក់ក្លាយជាអភិបាលក្រុងនៅ អាមេរិក (មានវីដេអូ)

បានផុស

នៅ

អតីតជនភៀសខ្លួន​ម្នាក់​ដែល​រួច​ផុត​ពី​ការ​គ្រប់គ្រង​ដ៏​ឃោរឃៅ​របស់​ខ្មែរក្រហម​បាន​ក្លាយជា​អភិបាលក្រុង​ធំមួយ​នៅ​សហរដ្ឋអាមេរិកដែលមានសញ្ជាតិខ្មែរអាមេរិកាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sokhary Chau សមាជិកក្រុមប្រឹក្សាក្រុងនៅទីក្រុង Lowell រដ្ឋ Massachusetts ត្រូវបានជ្រើសរើសជាឯកច្ឆ័ន្ទដោយសមាជិកក្រុមប្រឹក្សារបស់គាត់ឲ្យកាន់តំណែងកំពូលរបស់ស្ថាប័ននីតិប្បញ្ញត្តិកាលពីថ្ងៃចន្ទ ហើយគាត់​ក៏​បាន​ក្លាយ​ជា​អភិបាល​ក្រុង​អាស៊ី​អាមេរិកាំង​ដំបូង​គេផង​ដែរ ។

លោក Sokhary Chau ដែលធ្វើការនៅរដ្ឋបាលសន្តិសុខសង្គមរបស់សហរដ្ឋអាមេរិកបាននិយាយ បន្ទាប់ពីស្បថចូលកាន់តំណែងជាផ្លូវការថា “ខ្ញុំជាជនភៀសខ្លួន ពេលនេះខ្ញុំជាអភិបាលក្រុងធំមួយក្នុងរដ្ឋ Massachusetts” ។

បុរសវ័យ ៤៩ ឆ្នាំរូបនេះនិយាយថា “ខ្ញុំ​មិន​ដឹង​ថា​តើ​វា​អាច​កើត​ឡើង​នៅ​កន្លែង​ណា​ផ្សេង​ទៀតទេ​ក្នុង​ពិភពលោកយើងនេះ ប៉ុន្តែខ្ញុំ​នៅ​តែ​ព្យាយាមធ្វើវាបាន” ។

គួរបញ្ជាក់ថា បច្ចុប្បន្នទីក្រុងដែលមានអ្នករស់នៅជាង ១១៥,០០០ នាក់មួយនេះគឺមានប្រជាជនអាស៊ីរស់នៅជិត ២៥ ភាគរយ ហើយជា​ទីក្រុង​ធំ​បំផុតទី ២ របស់​អាមេរិក​ ដែល​មានសហគមន៍​ពលរដ្ឋ​ខែ្មរ​រស់​នៅ​ច្រើន​ជាង​គេ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Indian Express

ចុចអាន ៖ លោក បៃដិន ជាប់លើយន្តហោះជិត ៣០ នាទី ក្រោយព្យុះព្រិលដ៏ធ្ងន់ធ្ងរ វាយប្រហារ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម