ព័ត៌មានអន្ដរជាតិ
ទីក្រុងហូជីមិញ ពង្រាយកម្លាំងប្រមូលដែកគោលនៅរាយប៉ាយ តាមផ្លូវជាតិ មុនចូលឆ្នាំថ្មី
ប៉ូលិសចរាចរណ៍ និងសម្ព័ន្ធមកពីសង្កាត់ Binh Chanh ជាយទីក្រុងហូជីមិញបានសហការជាមួយអ្នកស្រុកដើម្បីប្រមូលដែកគោល និងវត្ថុដែកស្រួចៗដែលបោះចោលនៅលើផ្លូវជាតិដើម្បីត្រៀមចូលឆ្នាំថ្មីដែលត្រូវធ្វើនៅចុងខែមករាដល់ដើមខែកុម្ភៈ ។

លោក Nguyen Quang Tuan លេខាសម្ព័ន្ធយុវជនស្រុក Binh Chanh បាននិយាយថា “បេសកកម្មប្រមូលដែកគោលត្រូវបានផ្តួចផ្តើមឡើងនៅក្នុងតំបន់នេះកាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលអ្នករត់ម៉ូតូឌុបក្នុងសង្កាត់ Dinh Minh Canh ស្ម័គ្រចិត្តប្រមូលដែកគោលដែលមុតសំបកកង់នៅលើផ្លូវ” ។
លោក Tuan បញ្ជាក់ថា “ចាប់តាំងពីដែកគោលមុតសំបកកង់រថយន្តនៅតែជាបញ្ហាចរាចរណ៍សម្រាប់ទីក្រុង និងបង្កគ្រោះថ្នាក់ខ្លាំងដល់អ្នកជិះម៉ូតូតាមផ្លូវធំៗ អាជ្ញាធរ និងអ្នកស្រុកបានគាំទ្រយ៉ាងខ្លាំងដល់ប្រតិបត្តិការរបស់ក្រុមនេះ” ។

លោក Canh ដែលជាអ្នកប្រមូលដែកគោលបាននិយាយថា គាត់បានរកឃើញដែកគោលរាប់សិបនៅលើកំណាត់ផ្លូវប្រវែង ១០០ ម៉ែត្រតាមបណ្តោយផ្លូវហាយវេនៅថ្ងៃចូលឆ្នាំសកល ។
លោក Canh បាននិយាយនៅថ្ងៃដំបូងនៃយុទ្ធនាការនេះថា “បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ចំនួនដែកគោលដែលប្រមូលបានមានការថយចុះគួរឲ្យកត់សម្គាល់ ។ ខ្ញុំនឹងឈប់ប្រមូលដែកគោល លុះត្រាតែរកមិនឃើញដែកគោលនៅលើផ្លូវ ។ ខ្ញុំសង្ឃឹមថា ដែកគោលនឹងបាត់ពីផ្លូវជារៀងរហូត ដែលនាំសុវត្ថិភាពដល់អ្នកធ្វើដំណើរ” ។

ដែកគោល និងវត្ថុដែកមុតស្រួចបែបនេះត្រូវបានគេជឿថាបង្កឡើងដោយម្ចាស់ហាងជួសជុលនៅតាមដងផ្លូវ ដើម្បីដាក់ឲ្យមុតសំបកកង់រថយន្តរបស់អ្នកធ្វើដំណើរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា