Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនស្រី គីម ជុងអ៊ុន ប្រកាសតបសងគាប់ចិត្តទៅ​កាន់រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង

បានផុស

នៅ

លោកស្រី គីម យ៉ូជុង ដែល​ត្រូវ​ជាប្អូន​ស្រី​ប្រមុខរដ្ឋកូរ៉េខាងជើង គីម ជុងអ៊ុន បាន​ប្រកាស​ជាសាធារណៈ​តបស្នង​ជាទីគាប់​ចិត្ត​ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង ក្រោយនិយាយ​មើល​ងាយ​ដល់​វិធាន​ការ​ការពារ​កូវីដ ១៩ ក្នុង​ប្រទេសនេះ ដោយ​ថែម​ទាំង​ព្រមាន​ថា ទង្វើនេះនឹង​ធ្វើ​ឲ្យ​ភាព​ជាប់​គាំង​នៃ​ទំនាក់ទំនង​អន្តរកូរ៉េកាន់​តែអាក្រក់​ខ្លាំងមួយកម្រិត​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​សប្តាហ៍​មុន លោកស្រី Kang Kyung-wha រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង បាន​លើក​ឡើង​ក្នុង​វេទិកា​មួយ​នៅ​ប្រទេស​បារ៉ែន ដោយ​និយាយថា កូរ៉េខាងជើង មិន​បាន​ឆ្លើយ​តប​ទៅ​និង​កិច្ចសហប្រតិបត្តិការទប់​ស្កាត់​កូវីដ ១៩ តាម​ព្រំដែន​អំពាវ​នាវ​ដោយ​កូរ៉េខាងត្បូង​នោះ​ឡើយ។ លោក​បន្ថែម​ថា អ្វី​ដែល​រដ្ឋាភិបាល​ព្យុងយ៉ាង​ ប្រកាស​ប្រទេស​ខ្លួន​គ្មានករណី​ជំងឺកូវីដ ១៩ សូម្បី​តែ​មួយ គឺ​ជារឿង​ពិបាក​ជឿ។

ថ្លែង​ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​ដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA នៅ​ព្រឹក​ថ្ងៃពុធនេះ លោកស្រី គីម យ៉ូជុង បានលើកឡើង​ថា “សម្តីរបស់គាត់ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​និយាយស្តី​ទាំង​គ្មាន​ការ​ពិចារណា ដោយ​វាកាន់​តែធ្វើ​ឲ្យ​ភាព​ជាប់​គាំង​ក្នុង​ទំនាក់ទំនង​ខាងជើង និង​ខាងត្បូងកាន់​តែអាក្រក់​ខ្លាំង​ឡើង។”

លោកស្រី គីម បន្តថា “ពួកយើង នឹងមិន​បំភ្លេច​សម្តីរបស់គាត់ ហើយគាត់ប្រហែល​ជាត្រូវ​ទទួល​ការ​តបស្នង​ជាទីគាប់ចិត្តសម្រាប់​រឿង​នេះ”៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អ្នកជំនាញ៖ កូរ៉េខាងជើង ប្រហែលមាននុយក្លេអ៊ែរ អាចបាញ់ខ្ទេចទីក្រុងអាមេរិកមួយបានហើយ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ហ្ស៊កដានី ជម្លៀសកុមារ ២៩នាក់ ចេញពីហ្គាហ្សា ដើម្បីព្យាបាល

ព័ត៌មានជាតិ២៥ នាទីutes មុន

សម្តេច ម៉ែន សំអន កោតសរសើរសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ក្នុងការងារផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា

សេដ្ឋកិច្ច៤៥ នាទីutes មុន

អតីតបុគ្គលិកសណ្ឋាគារម្នាក់ ចាប់យករបរចិញ្ចឹមកង្កែប កំពុងមានទីផ្សារខ្ពស់

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អ៊ីស្រាអែល គំរាម​​ផ្ដាច់​ទឹក និង​ភ្លើង​នៅ​តំបន់​ហ្គាហ្សា ដើម្បី​ដាក់​សម្ពាធ​ក្រុម​ហាម៉ាស

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

សន្តិសុខសង្គម៦ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៦ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម