Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយនៅ អឺរ៉ុប ផ្ទុះជំងឺ H5N1 នៅក្នុងមាន់ជាង ៦២,៥០០ ក្បាល

បានផុស

នៅ

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីស្រាអែលបានរកឃើញការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N1 នៅក្នុងសត្វមាន់បារាំងជាង ៦២,៥០០ ក្បាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មាន់បារាំងដែលឆ្លងមេរោគត្រូវបានរកឃើញនៅក្នុងកសិដ្ឋានចំនួន ២ នៅភូមិ Ram On ភាគខាងជើង ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជំងឺគ្រុនផ្តាសាយបក្សីបានរីករាលដាលនៅក្នុងទ្រុងមាន់បារាំងរាប់សិបកន្លែងនៅភាគខាងជើង និងភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលបណ្តាលឲ្យមានការសម្លាប់សត្វមាន់រាប់សែនក្បាល និងបណ្តាលឲ្យមានការខ្វះខាតស៊ុតនៅក្នុងប្រទេសជាដើម ។

ក្រសួងបាននិយាយថា សេវាបសុពេទ្យរបស់ខ្លួននឹងបន្តការត្រួតពិនិត្យយ៉ាងសកម្មនៅក្នុងតំបន់ ហើយនិងដាក់ចំណុចក្តៅនៃការផ្ទុះឡើងឲ្យនៅដាច់ពីគេផងដែរ ។

គួរបញ្ជាក់ថា ជំងឺផ្ដាសាយបក្សី H5N1 ក៏អាចឆ្លងដល់សត្វដទៃទៀតដែរ ដូចជាឆ្មា ជ្រូក និងខ្លា ប៉ុន្តែសម្រាប់ការឆ្លងដល់មនុស្សគឺស្ថិតក្នុងករណីកម្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ អ៊ីស្រាអែល ចាក់វ៉ាក់សាំងកូវីដដូសទី ៤ ដល់ក្រុមមនុស្ស ២ ប្រភេទ ទោះចាក់ដូសទី ៣ បាន ៤ ខែក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម