ព័ត៌មានអន្ដរជាតិ
បើកភ្នែកធំៗ ពេលដឹងប្រភេទមីស៊ីល កូរ៉េខាងជើងបាញ់ម្សិលមិញ
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី៦ខែមករានេះថា ប្រទេសកូរ៉េខាងជើងបានសាកល្បង មីស៊ីលល្បឿនលឿនជាងសំឡេង ដែលបាញ់ដោយជោគជ័យចំគោលដៅ។

ការបាញ់បង្ហោះកាលពីថ្ងៃពុធ គឺជាលើកទីមួយរបស់កូរ៉េខាងជើង ចាប់តាំងពីខែតុលាមក ហើយត្រូវបានតាមដានដោយយោធាជាច្រើននៅក្នុងតំបន់ ជាហេតុបង្កការរិះគន់យ៉ាងខ្លាំងពីរដ្ឋាភិបាលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។
កូរ៉េខាងជើង បានសាកល្បងកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេងជាលើកដំបូង ក្នុងខែកញ្ញា ដោយចូលរួមការប្រកួតប្រជែងជាមួយមហាអំណាចយោធាផ្សេងទៀត ក្នុងការដាក់ពង្រាយប្រព័ន្ធសព្វាវុធទំនើប។

មិនដូចមីស៊ីល Ballistic ដែលហោះចូលទៅក្នុងលម្ហខាងក្រៅមុនពេលត្រឡប់មកគន្លងចោតទេ, អាវុធដែលមានល្បឿនលឿនជាងសំឡេង គឺហោះឆ្ពោះទៅរកគោលដៅនៅរយៈកម្ពស់ទាប ហើយអាចសម្រេចគោលដៅក្នុងល្បឿនលឿនជាងសំឡេង៥ដង ឬប្រហែល៦,២០០គីឡូម៉ែត្រក្នុងមួយម៉ោង។
របាយការណ៍របស់ KCNA បាននិយាយថា “ជោគជ័យជាបន្តបន្ទាប់ក្នុងការបាញ់សាកល្បងនៅក្នុងវិស័យមីស៊ីលល្បឿនលឿនជាងសំឡេង មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលពួកគេបានពន្លឿនកិច្ចការសម្រាប់ទំនើបកម្មកម្លាំងប្រដាប់អាវុធយុទ្ធសាស្ត្ររបស់រដ្ឋ”។

KCNA បានរាយការណ៍ថា នៅក្នុងការសាកល្បងកាលពីថ្ងៃពុធ ក្បាលគ្រាប់ដែលមានល្បឿនលឿនជាងសំឡេង បានផ្ដាច់ចេញពីឧបករណ៍ជំរុញគ្រាប់រ៉ុក្កែត មុនពេលវាយប្រហារយ៉ាងជាក់លាក់ចំគោលដៅមួយនៅចម្ងាយ ៧០០គីឡូម៉ែត្រ។
ការធ្វើតេស្តនេះក៏បានបញ្ជាក់ពីសមាសធាតុដូចជា ការគ្រប់គ្រងការហោះហើរ និងសមត្ថភាពរបស់វាក្នុងប្រតិបត្តិការនារដូវរងាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថ្ងៃនេះ កូរ៉េខាងជើង បាញ់មីស៊ីលប្លាស្ទិកចូលសមុទ្រទាំងព្រឹក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ