ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធភាពដឹកនាំដោយរុស្ស៊ី បញ្ជូនកងកម្លាំងទៅ កាហ្សាក់ស្ថាន ដែលកំពុងវឹកវរ
សម្ព័ន្ធភាពយោធាដឹកនាំដោយរុស្ស៊ីបាននិយាយថា ខ្លួននឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅប្រទេសកាហ្សាក់ស្ថាន ខណៈការតវ៉ាទ្រង់ទ្រាយធំបានធ្វើឲ្យអតីតប្រទេសសូវៀតមួយនេះ ធ្លាក់ចូលទៅក្នុងភាពវឹកវរគ្រប់គ្រងលែងបាន។

ធ្លាប់តែជាប់ឈ្មោះជាប្រទេសមួយដែលមានស្ថិរភាពបំផុតក្នុងចំណោមអតីតសាធារណរដ្ឋសូវៀតនៅអាស៊ីកណ្តាល កាហ្សាក់ស្ថានកំពុងប្រឈមមុខនឹងវិបត្តិដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីក្រុមបាតុករខឹងសម្បាចំពោះការកើនឡើងតម្លៃប្រេងឥន្ធនៈ បានសម្រុកចូលអគាររដ្ឋាភិបាល។
ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ជនរួមជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៦ខែមករានេះថា លោកសូមអំពាវនាវដល់អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដឹកនាំដោយរុស្ស៊ី ដែលរួមមានអតីតរដ្ឋចំនួន៥ផ្សេងទៀតរបស់សហភាពសូវៀត ឲ្យមកប្រយុទ្ធប្រឆាំងនឹងអ្វីដែលលោកហៅថា “ក្រុមភេរវករ” ដែលបានទទួលការបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញនៅបរទេស។

លោក Tokaev និយាយថា “ភេរវករ កំពុងរឹបអូសអគារ ហេដ្ឋារចនាសម្ព័ន្ធ និង ទីតាំងដែលផ្ទុកអាវុធធុនតូច។ ពួកគេក៏បានបញ្ជាយន្តហោះចំនួនប្រាំគ្រឿង នៅឯអាកាសយានដ្ឋានក្នុងទីក្រុងដ៏ធំបំផុត Almaty ផងដែរហើយ កងកម្លាំងអាកាសរបស់ប្រទេសកាហ្សាក់ស្ថាន បានចូលរួមក្នុងសមរភូមិដ៏តានតឹង នៅជិតទីក្រុងនេះ”។
ស្របពេលជាមួយគ្នានោះ ប្រធាន CSTO គឺនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan បាននិយាយនៅលើ Facebook ថា សម្ព័ន្ធភាពនេះនឹងបញ្ជូន “កងកម្លាំងរក្សាសន្តិភាពសមូហភាព សម្រាប់រយៈពេលកំណត់មួយ ដើម្បីធ្វើឲ្យមានស្ថិរភាពនិងស្តារស្ថានភាពនៅក្នុងប្រទេសនេះឲ្យមកធម្មតាឡើងវិញ”។

គួរបញ្ជាក់ថា ការតវ៉ាបានរីករាលដាលពាសពេញប្រទេសដែលមានប្រជាជនចំនួន១៩លាននាក់មួយនេះ ដោយសារតែកំហឹងជុំវិញការដំឡើងថ្លៃឧស្ម័នរាវ (LPG) ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយដើម្បីចាក់រថយន្ត នៅភាគខាងលិចនៃប្រទេស។
មនុស្សរាប់ពាន់នាក់បានចេញតវ៉ាតាមដងផ្លូវក្នុងទីក្រុង Almaty និងខេត្ត Mangystau ភាគខាងលិច ដោយនិយាយថា ការកើនឡើងតម្លៃនេះគឺអយុត្តិធម៌៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កាហ្សាក់ស្ថាន ក្លាយជាប្រទេសកំពូលទាំង ៥ លើពិភពលោកផលិតវ៉ាក់សាំងកូវីដ និងត្រៀមចាក់ដល់ពលរដ្ឋសប្ដាហ៍ក្រោយ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង