Connect with us

ព័ត៌មានអន្ដរជាតិ

កំពុង​តាន​តឹង​ តៃវ៉ាន់​ធ្វើ​សមយុទ្ធ​ស្ទាក់​ចាប់​យន្តហោះ​ចិន

បានផុស

នៅ

កង​ទ័ព​ជើង​អាកាស​កោះ​តៃវ៉ាន់​បាន​បន្លឺ​សម្រែង​ទៅ​លើ​អាកាស​កង​រំពង​កាល​ពី​​ថ្ងៃ​ពុធ​ម្សិល​មិញ​ក្នុង​សមយុទ្ធ​សេណារីយ៉ូ​សង្គ្រាមមួយ​​ ដែល​​បង្ហាញ​ពី​ការ​​ត្រៀម​ខ្លួន​រួច​រាល់​​ចំពេល​មាន​តាន​តឹង​ផ្នែក​យោធា​ជា​មួយ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​ចាប់​ផ្តើម​ហោះ​ហើរ​សមយុទ្ធ ក្រុម​ទ័ព​អាកាស​នៅ​មូលដ្ឋាន​ភាគ​ខាង​ត្បូង​ទី​ក្រុង Chiayi ដែល​ជា​កន្លែង​យន្តហោះ​ចម្បាំង​ F-16 ផលិត​ដោយ​អាមេរិក​​​​ឧស្សាហ៍​ព្យាយាម​ស្ទាក់​ចាប់​យន្តហោះ​ចម្បាំង​ចិន​​បាន​ប្រញាប់​ទៅ​រក​យន្តហោះ​ដែល​ត្រៀម​រួច​ជា​ស្រេច​ជា​មួយ​នឹង​សំឡេង​បន្លឺ​ឡើង​កង​រំពង។

ការ​ធ្វើ​សមយុទ្ធ​​ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ​នេះ​ដើម្បី​បង្ហាញ​​ថា កោះ​តៃវ៉ាន់​បាន​ត្រៀម​ខ្លួន​រួច​រាល់​​ដើម្បីឧបទ្ទវហេតុ​​ប្រយុទ្ធ​ណា​មួយ​មុន​ថ្ងៃ​ចូល​​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ចូល​មក​ដល់​នា​ចុង​ខែ​មករា​ខាង​មុខ​នេះ។

ភាព​តាន​តឹង​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​រសើប​​បាន​ និង​កំពុងកើន​ឡើង​ខ្លាំង​​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​តៃវ៉ាន់​បាន​ត្អួញ​ត្អែរ​ជា​រឿយ​ៗ​អំពី​បេសកកម្ម​​របស់​កង​ទ័ព​ជើង​អាកាស​ចិន​នៅ​ជិត​កោះ​ប្រជា​ធិបតេយ្យ​​របស់​ខ្លួន។

យន្តហោះ​យោធា​ចិន​ជា​ញឹកញាប់​ហោះ​ហើរ​ចូល​ទៅ​ក្នុង​ផ្នែក​ភាគ​និរតី​នៃ​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែន​អាកាស​ (ADIZ) ​ជុំវិញ​កោះ​ដែល​តៃវ៉ាន់​ត្រួត​ពិនិត្យ​ និងល្បាត។

លោក​ឧត្តម​សេនីយ៍ Yen Hsiang-sheng ​បាន​ប្រាប់​អ្នក​កាសែត​ថា ៖«ជា​មួយ​នឹង​ប្រេកង់​ខ្ពស់​នៃ​យន្តហោះ​កុម្មុយនិស្ត​ចិន​ចូល​ដែន​អាកាស​របស់​យើង អ្នក​បើក​យន្តហោះរបស់​យើង​មាន​បទ​ពិសោធ​ច្រើន និង​​ធ្លាប់​ដោះ​ស្រាយ​បញ្ហា​យន្តហោះ​បែប​នេះ​ច្រើន​ណាស់»។

តៃវ៉ាន់​បាន​កំណត់​សកម្មភាព​របស់​ចិន​ថា​ជាសង្គ្រាម​«តំបន់​ផេះ»​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​​បំបាក់​កម្លាំង​របស់​តៃវ៉ាន់​​ដោយ​​ធ្វើ​ឲ្យ​ពួក​គេ​ច្របូក​ច្របល់​ម្តង​ៗ​ហើយ​ម្តង​ទៀត និង​ក៏​បាន​សាក​ល្បង​ឆ្លើយ​តប​វិញ​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម៩ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១១ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម