Connect with us

ព័ត៌មានអន្ដរជាតិ

បុរស​វៀតណាម​ម្នាក់​ពូកែ​ប្រើ Facebook​ លួច​លុយ​គេ​បាន​ជិត​កន្លះ​លាន​ដុល្លារ

បានផុស

នៅ

បុរស​ម្នាក់​នៅ​ខេត្ត​ Dak Lak ប្រទេស​វៀតណាម​ត្រូវ​បាន​ចាប់​ខ្លួន​​ថ្ងៃ​ពុធម្សិល​មិញ បន្ទាប់​ពី​លួច​ចូល​គណនី​ Facebook របស់​អ្នក​ដទៃ​ជាង​៤០០​ ហើយ​បាន​លួច​យក​ប្រាក់​ប្រមាណ ៤៣៨ ៦៥៧ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​ឈ្មោះ Pham Vu Quang Truong អាយុ​២០​ឆ្នាំ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ខេត្ត​ Dak Lak ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ពីបទ​ឆបោក​​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។ ការ​ឆែក​ឆេរលំនៅដ្ឋាន​របស់ Truong រក​ឃើញ​ប្រាក់​សុទ្ធ​​៦០០​លាន​ដុង ម៉ាស៊ីន ATM ៩​គ្រឿង ទូរសព្ទ​ និង​កុំព្យួទ័រ​ជា​ច្រើន​គ្រឿង ព្រម​ទាំង​​សម្ភារៈ​ផ្សេង​ៗ​ទៀត។

កាល​ពី​ខែ​តុលា ឆ្នាំ​២០២១ ប៉ូលិស​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ស្ត្រី​ម្នាក់​នៅ​ស្រុក Ea Kar ​ដោយ​បាន​និយាយ​ថា នាង​បានទទួល​សារ​ពី​គណនី Facebook របស់​សាច់​ញាតិ​ម្នាក់​​ដើម្បី​ស្នើ​សុំ​លុយ។ នាង​បាន​ផ្ញើ​ចំនួន​​៣០​លាន​ដុង ប៉ុន្តែ​ក្រោយ​មក​​ទើប​ដឹង​ថា ​នាង​ត្រូវ​បាន​គេ​ឆបោក​យក​ប្រាក់។

តាម​ការ​ស៊ើប​អង្កេត​មួយ​បុរស​ឈ្មោះ Truong ពិត​ជា​បាន​ប្រព្រឹត្ត​ជា​ច្រើន​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន។ រូប​គេ​បាន​សារភាព​ថា បាន​រៀនអ៉ីនធឺណេត​អំពី​សេវា​របស់ Facebook ជា​ច្រើន​ដូច​ជា​របៀប​​ផ្សាយ​ពាណិជ្ជកម្ម​ ឬ​ការ​សង្គ្រោះ​គណនី​ពេល​ភ្លេច​លេខ​កូដ ឬ​ក៏​ខូច​គណនី​ជា​ដើម។

Truong ​ទទួល​បាន​អតិថិជន​ជា​បន្ត​បន្ទាប់​ដែល​ត្រូវ​ការ​សេវា​ទាំង​នោះ ប៉ុន្តែ​រូប​គេ​ឆ្លៀត​ឱកាស​លួច​យក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អតិថិជន​ដើម្បី​​បាន​ចូល​គណនី Facebook របស់​អតិថិជន។ បន្ទាប់​មក​រូប​គេ​បាន​លួច​យក​ប្រាក់​របស់​អតិថិជន​​ជា​បន្ត​បន្ទាប់។

ប៉ូលិស​បាន​និយាយ​ថា Truong ​បាន​លួច​ចូល​គណនី​ Facebook ជាង​៤០០ ហើយ​បាន​លួច​យក​ប្រាក់​ពី​មនុស្ស​ជាង​៤០០​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ វិនាទី មុន

ច្បាប់ដាក់ទោសជនមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម នឹងដាក់ឱ្យរដ្ឋសភាអនុម័ត នាសប្ដាហ៍ក្រោយ

ស្រូវវៀតណាម
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

វៀតណាម៖ គម្រោងឈប់នាំចូលអង្កររបស់ឥណ្ឌូណេស៊ី​ធ្វើមិនបានយូរទេ

ព័ត៌មានជាតិ៦ នាទីutes មុន

មិនខុសពីរាជធានី-ខេត្តផ្សេងៗ ខេត្តរតនគិរី ក៏បានរៀបចំពិធីបុណ្យមាឃបូជាដែរនៅក្នុងវត្តកណ្តាលក្រុងបានលុង

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ឥណ្ឌាស្វះស្វែង​រក​ប្រាក់​២ពាន់​លាន​​​​ដុល្លារ​ ធ្វើ​ការ​ឆ្ពោះ​ទៅ​​ពង្រីក​ថាមពលនុយក្លេអ៊ែរ

ព័ត៌មានជាតិ១១ នាទីutes មុន

មន្ត្រី ៤រូប ស្បថចូលជាមន្ត្រីនគរបាលយុត្តិធម៌ នៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម