Connect with us

ព័ត៌មានអន្ដរជាតិ

អូមីក្រុង ឆក់យកជីវិតមនុស្សលើកដំបូង នៅ ឥណ្ឌា

បានផុស

នៅ

បុរសអាយុ៧៤ឆ្នាំម្នាក់នៅរដ្ឋភាគខាងលិច Rajasthan គឺជាអ្នកស្លាប់ដំបូងគេបង្អស់ដោយសារវីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង របស់ប្រទេសឥណ្ឌា។

ក្រុមមន្ត្រី​បាន​និយាយ​ថា បុរសម្នាក់​នោះបានចាក់វ៉ាក់សាំងគ្រប់ដូស ប៉ុន្តែគាត់មាន​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ផ្សេងៗ​ទៀត។ 

កាសែត Indian Express បានរាយការណ៍ថា អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង Udaipur នៃរដ្ឋ Rajasthan កាលពីថ្ងៃទី១៥ខែធ្នូ ហើយបានស្លាប់នៅ១៥ថ្ងៃក្រោយមក។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា​ មានការឆ្លង អូមីក្រុង ចំនួន ២,៦៣០ករណី។

ឥណ្ឌាបានរាយការណ៍អំពីការឆ្លងជំងឺកូវីដ១៩ជាង ៩០,០០០ករណីនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការកើនឡើងជិត៦ដង បើធៀបនឹងសប្តាហ៍មុន ខណៈក្រុមអ្នកជំនាញនិយាយថា ការហក់ឡើងដ៏ខ្ពស់នេះ គឺជំរុញដោយវីរុសបំប្លែងខ្លួន អូមីក្រុង។

ស្របពេលជាមួយគ្នានោះ ប្រទេសឥណ្ឌាបានកត់ត្រាការស្លាប់ចំនួន ៣២៥ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ប៉ុន្តែមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលជាប់ទាក់ទងនឹង អូមីក្រុង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ Omicron កំពុងរាលដាលនៅ ឥណ្ឌា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

អភិបាលខេត្ត​កំពត ​ចុះ​ពិនិត្យ​ផ្លូវ​ប្រប​មាត់​ព្រែកកំពង់បាយត្រូវបានលើកគុណភាព រួមនឹង​សមិទ្ធិផល​ទេសចរណ៍​ដ៏​ទាក់ទាញថ្មីមួយបន្ថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ

ព័ត៌មានជាតិ២ ម៉ោង មុន

អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង៨៣%

ព័ត៌មានជាតិ៣ ម៉ោង មុន

តើទណ្ឌិត សម រង្ស៊ី ហ៊ានសុំជំនួយពីលោក ដូណាល់ ត្រាំ ដែរទេ ខណៈកន្លងមកធ្លាប់រិះគន់ត្រាំឥតសំចៃមាត់?

Sokha Hotels

ព័ត៌មានពេញនិយម