Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បង្ហាញមូលហេតុ នៅពីក្រោយ ការឆ្លងអូមីក្រុង ហក់ឡើងខ្ពស់

បានផុស

នៅ

ចំនួននៃការឆ្លងជំងឺកូវីដ១៩ បានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការអបអរថ្ងៃឆ្លងឆ្នាំថ្មី ប៉ុន្តែចំនួនអ្នកស្លាប់មិនមានការកើនឡើងគួរឲ្យកត់សម្គាល់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របតាមទិន្នន័យវិទ្យាសាស្ត្របច្ចុប្បន្នបានបង្ហាញថា វីរុសបំប្លែងខ្លួន អូមីក្រុង មិនធ្ងន់ធ្ងរដូច ដែលតា ថ្វីបើឆ្លងខ្លាំងជាងក៏ដោយ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ​លោក Anutin Charnvirakul។

ក្រសួងសុខាភិបាលសាធារណៈបានរាយការណ៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ មានអ្នកឆ្លងកូវីដថ្មីចំនួន ៥,៧៧៥នាក់ ខណៈមនុស្ស១១នាក់បានស្លាប់។ លោក Anutin បានប្តេជ្ញាថា “ក្រសួងនឹងនៅតែមានការប្រុងប្រយ័ត្ន ចំពោះស្ថានភាព អូមីក្រុង”។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ​លោក Anutin Charnvirakul

លោក​បន្ត​ថា “​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងជំងឺឆ្លង ​កំពុង​ពិចារណា​ក្នុង​ការ​នាំ​យក​វិធានការ​បង្ការ​មួយ​ចំនួន​ត្រឡប់​មក​វិញ ហើយ​ពន្យារពេលចំពោះ​ការ​បន្ធូរបន្ថយវិធាន​ការ​រឹតត្បិត​មួយ​ចំនួន​”។

លោកបញ្ជាក់ថា ការឆ្លងអូមីក្រុងហក់ឡើងខ្ពស់នេះគឺដោយសារតែការធ្វើដំណើរ និងការប្រារព្ធពិធីអបអរឆ្នាំថ្មី ហើយលោកនៅតែសង្កត់ធ្ងន់ថា ស្ថានការណ៍នឹងកាន់តែអាក្រក់ដោយសារតែភោជនីយដ្ឋាន បារ និងហាងស្រា បានអនុញ្ញាតឲ្យបើក ប៉ុន្តែមិនបានអនុវត្តវិធានការសុវត្ថិភាពកូវីដ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger/Nation

ចុចអាន៖ អូមីក្រុង ឆក់យកជីវិតមនុស្សលើកដំបូង នៅ ឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម