Connect with us

ព័ត៌មានអន្ដរជាតិ

ទាំងវ៉ាក់សាំង Sinopharm និង Sinovac សុទ្ធតែការពារការចូលមន្ទីរពេទ្យ និងជំងឺធ្ងន់ធ្ងរពី Omicron

បានផុស

នៅ

ដោយដកស្រង់សម្តីពីអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO), ទីភ្នាក់ងារសារព័ត៌មាន The National ដែលមានមូលដ្ឋាននៅអារ៉ាប់រួមបានរាយការណ៍កាលពីថ្ងៃអង្គារថា វ៉ាក់សាំង Sinopharm និង Sinovac របស់ប្រទេសចិន គឺការពារប្រឆាំងនឹងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំងឺធ្ងន់ធ្ងរដែលបង្កឡើងដោយវីរុសបំប្លែងខ្លួន Omicron ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Abdi Mahamud ដែលជាអ្នកគ្រប់គ្រងជំងឺរាតត្បាតរបស់ WHO បាននិយាយថា “ភស្តុតាងកាន់តែច្រើនបង្ហាញថា Omicron កំពុងប៉ះពាល់ដល់ផ្លូវដង្ហើមខាងលើដែលបណ្តាលឲ្យមានរោគសញ្ញាស្រាលជាងវីរុសបំប្លែងខ្លួនមុនៗ ហើយវ៉ាក់សាំងទាំងពីររបស់ចិនអាចការពារបាន” ។

ទន្ទឹមនោះ វាកើតឡើង ស្របពេលដែលថ្មីៗនេះអារ៉ាប់រួមបានអនុម័តលើការប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំងប្រូតេអ៊ីនថ្មីដែលផលិតដោយក្រុមហ៊ុន Sinopharm ដែលនឹងត្រូវបានប្រើជាដូសជំរុញ ឬដូសទី ៣ នៅក្នុងប្រទេស ។

បើយោងតាមក្រសួងសុខាភិបាលរបស់អារ៉ាប់រួមបានឲ្យដឹងថា វ៉ាក់សាំងថ្មីរបស់ចិនបានបង្ហាញពីសមត្ថភាពភាពស៊ាំប្រសើរឡើងប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីជាមួយនឹងអត្រាសុវត្ថិភាពខ្ពស់ដែលអនុញ្ញាតឲ្យផលិតបានលឿន ងាយស្រួលរក្សាទុក និងចែកចាយជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ WHO រកឃើញភស្តុតាងបន្ថែមថា Omicron មិនចូលស៊ីសួតរហ័សដូច វីរុសបំប្លែងខ្លួនផ្សេងទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម