ព័ត៌មានអន្ដរជាតិ
បាតុកម្មនៅ កាហ្សាក់ស្ថាន ប្រែក្លាយទៅជាការបង្ហូរឈាម (មានវីដេអូ)
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប៉ូលិសក្នុងប្រទេសកាហ្សាក់ស្ថាន បានសម្លាប់បាតុកររាប់សិបនាក់ ដែលព្យាយាមសម្រុកចូលអគាររដ្ឋាភិបាល។

លោកស្រី Saltanet Azirbek អ្នកនាំពាក្យប៉ូលិសកាហ្សាក់ស្ថាន បានប្រាប់ទូរទស្សន៍ Khabar-24 នៅថ្ងៃព្រហស្បតិ៍ទី៦ខែមករានេះថា “កងកម្លាំងជ្រុលនិយម” បានព្យាយាមពេញមួយយប់ ដើម្បីវាយលុកអគាររដ្ឋបាលក៏ដូចជានាយកដ្ឋានប៉ូលិស នៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសគឺ Almaty ផងដែរ។
លោកស្រីនិយាយថា “អ្នកវាយប្រហាររាប់សិបនាក់ ត្រូវបានសម្លាប់ ហើយអត្តសញ្ញាណរបស់ពួកគេកំពុងត្រូវបានពិនិត្យ”។

ការស្លាប់និងរបួសបានកើតឡើង ចំពេលមានចលាចលជាបន្តនៅក្នុងប្រទេសកាហ្សាក់ស្ថាន ដោយក្រុមបាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅទីលានសំខាន់ក្នុងទីក្រុង Almaty ថ្វីបើមានវត្តមានទាហានរាប់សិបនាក់ និងរថពាសដែកជាច្រើនគ្រឿងក៏ដោយ។
អ្នកកាសែត Reuters ម្នាក់នៅកន្លែងកើតហេតុ បានរាយការណ៍ថា បានឮសំឡេងគ្រាប់កាំភ្លើងនៅពេលទាហានចូលទៅជិតហ្វូងមនុស្ស។

ការតវ៉ាថ្មីៗបានកើតឡើងមួយថ្ងៃ បន្ទាប់ពីបាតុករបានសម្រុកចូលវិមានប្រធានាធិបតី និងការិយាល័យអភិបាលក្រុងក្នុងទីក្រុង Almaty ហើយបានដុតកម្ទេច។ ហ្វូងមនុស្សក៏បានលុកលុយអាកាសយានដ្ឋាន Almaty មួយរយៈពេលខ្លីផងដែរកាលពីថ្ងៃពុធ ដោយជំរុញឲ្យមានការលុបចោលជើងហោះហើរជាច្រើន។
ក្រសួងមហាផ្ទៃកាហ្សាក់ស្ថាននិយាយថា ប៉ូលិសនិងទាហានឆ្មាំជាតិ៨នាក់ ត្រូវបានសម្លាប់នៅក្នុងភាពចលាចលនេះ ខណៈ ៣០០នាក់រងរបួស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ សម្ព័ន្ធភាពដឹកនាំដោយរុស្ស៊ី បញ្ជូនកងកម្លាំងទៅ កាហ្សាក់ស្ថាន ដែលកំពុងវឹកវរ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង