Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម សុំឲ្យក្រុមហ៊ុននាំចេញ ឈប់ដឹកទំនិញទៅព្រំដែន ចិន

បានផុស

នៅ

អាជ្ញាធរខេត្ត Lang Son បានស្នើឲ្យក្រុមហ៊ុននាំចេញទូទាំងប្រទេស បញ្ឈប់ការដឹកជញ្ជូនទំនិញទៅកាន់ព្រំដែនវៀតណាម ជាប់ប្រទេសចិន រហូតដល់ពិធីបុណ្យចូលឆ្នាំចិន នៅដើមខែកុម្ភៈ។

សំណើនេះត្រូវបានបញ្ជូនទៅកាន់ទីក្រុង និងខេត្តនានាកាលពីថ្ងៃទី ៤ខែធ្នូ ខណៈរថយន្តកុងតឺន័រចំនួន ២,៤៦០គ្រឿងដែលក្នុងនោះមាន ៦០ភាគរយដឹកផ្លែឈើស្រស់ នៅតែជាប់គាំងនៅច្រកព្រំដែនក្នុងខេត្ត Lang Son។

ចំពេលមានការផ្ទុះឡើងនៃមេរោគកូវីដ១៩នាពេលថ្មីៗនេះ ប្រទេសចិនបានរឹតបន្តឹងការត្រួតពិនិត្យលើទំនិញនាំចូល និងការដឹកជញ្ជូន ដែលជាហេតុបង្កឲ្យមានការកកស្ទះរថយន្តកុងតឺន័ររបស់វៀតណាម នៅតាមច្រកព្រំដែនក្នុងរយៈពេលមួយខែកន្លងមកនេះ។

កាល​ពី​ចុង​សប្តាហ៍​មុន រដ្ឋាភិបាល​វៀតណាម​បាន​ណែនាំ​ក្រសួង​និង​វិស័យ​ចំនួន៩ ឲ្យ​រួម​គ្នា​ដោះស្រាយ​ការ​កកស្ទះ​ទំនិញ​នៅខេត្ត Lang Son និង​ខេត្ត​ជាប់​ព្រំដែន​ភាគ​ខាងជើង​ផ្សេងទៀត។

ការនាំចេញកសិផលរបស់វៀតណាមទៅកាន់ប្រទេសចិន បានជាប់គាំងជាច្រើនលើកច្រើនសារក្នុងឆ្នាំនេះ ដោយសារតែការរឹតបន្តឹងទាក់ទងនឹងកូវីដ។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់វៀតណាម។ ចំណូលនៃការនាំចេញនាំចូល នៃផលិតផលកសិកម្ម រុក្ខាប្រមាញ់ នេសាទរវាងប្រទេសទាំងពីរ បានកើនឡើងយ៉ាងខ្លាំងពី ៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ដល់ ១១ពាន់លានដុល្លារកាលពីឆ្នាំមុន។

ប្រទេសចិនក៏ជាទីផ្សារនាំចេញធំទីពីររបស់វៀតណាមសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយបានប្រកាសចំណូលពីការនាំចេញចំនួន ៨.៤ពាន់លានដុល្លារក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំនេះ ដែលស្មើនឹង១៩,២ភាគរយនៃការនាំចេញកសិផលសរុបរបស់វៀតណាម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

អភិបាលខេត្ត​កំពត ​ចុះ​ពិនិត្យ​ផ្លូវ​ប្រប​មាត់​ព្រែកកំពង់បាយត្រូវបានលើកគុណភាព រួមនឹង​សមិទ្ធិផល​ទេសចរណ៍​ដ៏​ទាក់ទាញថ្មីមួយបន្ថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ

ព័ត៌មានជាតិ២ ម៉ោង មុន

អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង៨៣%

ព័ត៌មានជាតិ៣ ម៉ោង មុន

តើទណ្ឌិត សម រង្ស៊ី ហ៊ានសុំជំនួយពីលោក ដូណាល់ ត្រាំ ដែរទេ ខណៈកន្លងមកធ្លាប់រិះគន់ត្រាំឥតសំចៃមាត់?

Sokha Hotels

ព័ត៌មានពេញនិយម