ព័ត៌មានអន្ដរជាតិ
ឡាវ បើកព្រលានយន្តហោះអន្តរជាតិថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេស ត្រីកោណមាស ខែមីនា
បើតាមវិទ្យុជាតិឡាវ (LNR) រាយការណ៍ថា ព្រលានយន្តហោះអន្តរជាតិថ្មីមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាសនៃខេត្ត Bokeo របស់ប្រទេសឡាវគ្រោងនឹងបញ្ចប់ការសាងសង់ និងបើកប្រើប្រាស់នៅខែមីនាឆ្នាំនេះ ។
អភិបាលរងខេត្ត Bokeo លោក Khamphaya Phompanya បាននិយាយថា ការសាងសង់ដំណាក់កាលដំបូងនៃអាកាសយានដ្ឋានអន្តរជាតិថ្មីនេះមានតម្លៃ ១៥០ លានដុល្លារ ហើយវាមានសក្ដានុពលសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្ត Bokeo កាន់តែច្រើន ។
លោកបន្តថា “ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Bokeo បានដំណើរការអស់រយៈពេល ២ ឆ្នាំហើយជិតរួចរាល់ហើយ ។ លោក Khamphaya បាននិយាយថា យន្តហោះបានសាកល្បងការហោះហើរ និងការចុះចតនៅកន្លែងអាកាសយានដ្ឋាន ក៏ដូចជាតេស្តប្រព័ន្ធទំនាក់ទំនង និងបរិក្ខារអាកាសយានដ្ឋានរួចហើយ” ។
ចំណែកក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដូចជា Lao Airlines និង Lao Skyway ក៏បានហោះហើរយន្តហោះរបស់ពួកគេទៅកាន់អាកាសយានដ្ឋានថ្មីដើម្បីសាកល្បងឧបករណ៍របស់ពួកគេរួចហើយផងដែរ ។
គួរបញ្ជាក់ថា អាកាសយានដ្ឋាននេះនឹងមានផ្លូវរត់ប្រវែង ២,៥០០ ម៉ែត្រ ដែលអាចផ្ទុកយន្តហោះធុនតូចទៅមធ្យម ដូចជាយន្តហោះ Airbus A320 និង Boeing B737 ដែលនឹងអាចហោះហើរ និងចុះចតបានស្របតាមស្តង់ដារអន្តរជាតិ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក