ព័ត៌មានអន្ដរជាតិ
ខេត្តដីសណ្ដទន្លេមេគង្គរបស់ វៀតណាម ជាប់ កម្ពុជា ប្រឈមនឹងការខ្វះ ខ្សាច់ធ្ងន់ធ្ងរ
អាជ្ញាធរនៅក្នុងខេត្ត Dong Thap ដែលជាតំបន់ដីសណ្តទន្លេមេគង្គរបស់ប្រទេសវៀតណាមជាប់ខេត្តព្រៃវែងរបស់ព្រះរាជាណាចក្រកម្ពុជា បានព្រមានអំពីកង្វះខាតខ្សាច់ធ្ងន់ធ្ងរសម្រាប់ការសាងសង់នៅឆ្នាំនេះ ដោយសារការផ្គត់ផ្គង់ធ្លាក់ចុះដែលនាំឲ្យតម្លៃកើនឡើង ។
លោក Huynh Van Nguyen អនុប្រធានមន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្តបាននិយាយថា កាលពីឆ្នាំមុនមន្ទីរបានផ្តល់អាជ្ញាប័ណ្ណចំនួន ១៥ សម្រាប់ការបូមខ្សាច់ទន្លេដែលមានសមត្ថភាពសរុបជាង ៤.២ លានម៉ែត្រគូប ។
លោក Nguyen បានបញ្ជាក់ថា “ឆ្នាំនេះខេត្តត្រូវការខ្សាច់ប្រហែល ១៦ លានម៉ែត្រគូបដែលតម្រូវការជាចម្បងគឺសម្រាប់ការងារសំណង់ក្នុងស្រុក ខណៈការផ្គត់ផ្គង់សរុបអាចលើសពី ៦ លានម៉ែត្រគូបប៉ុណ្ណោះ ។ ប៉ុន្តែមានន័យថា ខេត្តកំពុងប្រឈមនឹងការខ្វះខ្សាច់យ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះ” ។
ទន្ទឹមនឹងនោះ តម្រូវការខ្សាច់ក្នុងអំឡុងឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ មានចំនួនជាង ៣៧ លានម៉ែត្រគូប ទាំងកម្រិតខ្សាច់ និងសំណង់ ។
បច្ចុប្បន្ននេះ ខេត្តជាច្រើននៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ រួមទាំងខេត្ត Long An និង Tien Giang បានបញ្ឈប់ ឬកាត់បន្ថយការបូមខ្សាច់ ដូច្នេះការផ្គត់ផ្គង់កម្រិតខ្សាច់គឺពឹងផ្អែកជាចម្បងលើខេត្ត Dong Thap និងមួយចំនួនទៀតដូចជា ខេត្ត An Giang និងខេត្ត Vinh Long ជាដើម ។
ទន្ទឹមនឹងនោះ មន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្ត An Giang បានរាយការណ៍ថា សហគ្រាសក្នុងស្រុកចំនួន ៧ បានទទួលអាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់នៅក្នុងទីតាំងចំនួន ៨ ដែលមានទុនបម្រុងសរុបប្រមាណ ៥.៣ លានម៉ែត្រគូប តែវាបំពេញតែតម្រូវការក្នុងស្រុកប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីតាំងជាច្រើនក្នុងតំបន់បានប្រឈមមុខនឹងការបូមខ្សាច់ខុសច្បាប់ដ៏ធំនៅតាមដងទន្លេមេគង្គ ដែលបណ្តាលឲ្យមានការបាក់ដីធ្ងន់ធ្ងរ និងបង្កការគំរាមកំហែងដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ យន្តហោះអាកាសចរណ៍ វៀតណាម រងការគំរាមបាញ់ទម្លាក់ (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព