ព័ត៌មានអន្ដរជាតិ
វៀតណាម ចាប់ខ្លួនមេជួញដូរក្រលៀនខុសច្បាប់ ត្រៀមផ្តន្ទាទោសជាប់គុកមួយជីវិត
ប៉ូលិសនៅសង្កាត់ Ha Dong ទីក្រុងហាណូយបានចាប់ខ្លួនបុរសអាយុ ៣២ ឆ្នាំម្នាក់ពីបទជួញដូរក្រលៀនសម្រាប់អ្នកជំងឺដែលត្រូវការ ។

បន្ទាប់ពីការចាប់ខ្លួន លោក Tran Van Truong ត្រូវបានស៊ើបអង្កេតពីបទ “ជួញដូរសរីរាង្គមនុស្ស” ជាបទល្មើសដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត យោងតាមក្រមព្រហ្មទណ្ឌវៀតណាម ។
លទ្ធផលស៊ើបអង្កេតបឋមបានឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ ២០២១ លោក Truong បានទាក់ទងគ្នាជាមួយស្ត្រីម្នាក់ឈ្មោះ PTV អាយុ ២៧ ឆ្នាមកពីខេត្ត Thanh Hoa ភាគខាងជើង ដែលចង់លក់ក្រលៀនរបស់នាង និងម្នាក់ទៀតឈ្មោះ MTP អាយុ ៤៧ ឆ្នាំជាអ្នកសង្កាត់ Ha Dong ដែលត្រូវការការប្តូរក្រលៀន ។

ភាគីទាំងបីបានឈានដល់កិច្ចព្រមព្រៀងចំនួន ៥៦០ លានដុង (២៤,៦០០ ដុល្លារអាមេរិក) រួមទាំងប្រាក់បន្ថែមប្រហែល ៣០០ លានដុង (១៣,១៨៣ ដុល្លារ) សម្រាប់លោក Van Truong ។
ក្រោយមកនាង PTV បានទទួលការវះកាត់ប្តូរក្រលៀនដោយជោគជ័យនៅមន្ទីរពេទ្យកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ បន្ទាប់មកគ្រួសាររបស់នាងបានចំណាយប្រាក់ចំនួន ១៨០ លានដុង (៧,១៩០ ដុល្លារ) ឲ្យលោក Van Truong ។

មនុស្សមួយចំនួនបានរាយការណ៍ពីសេវាឈ្មួញជើងសារបស់លោក Van Truong ទៅកាន់ប៉ូលិស ហើយបន្ទាប់ពីនោះពួកគេជំរុញឲ្យមានការចាប់ខ្លួនបុរសរូបនេះ ខណៈនៅប៉ុស្តិ៍ប៉ូលិសលោក Van Truong បានសារភាពថាពិតជាបានធ្វើអាជីវកម្មខុសច្បាប់នេះមែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ យន្តហោះអាកាសចរណ៍ វៀតណាម រងការគំរាមបាញ់ទម្លាក់ (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ