ព័ត៌មានអន្ដរជាតិ
ក្រោយពិភាក្សាជាមួយសម្ដេចតេជោ មេដឹកនាំ មីយ៉ាន់ម៉ា គាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាព អាស៊ាន
មេដឹកនាំយោធាមីយ៉ាន់ម៉ាតាមសេចក្តីរាយការណ៍បានយល់ព្រមគាំទ្រសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈនឹងធ្វើការដើម្បីស្តារសន្តិភាពនៅក្នុងប្រទេសរបស់ខ្លួន ។

លោកឧត្តមសេនីយ៍ Min Aung Hlaing បានសន្យាបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រ បន្ទាប់ពីបានជួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកដំបូង ។
សេចក្តីថ្លែងការណ៍បាននិយាយថា មេដឹកនាំយោធាក៏នឹងជួយបេសកជនពិសេសអាស៊ានក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងយោធា និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយលោកនឹងបន្តបទឈប់បាញ់ជាមួយកងជីវពលជនជាតិភាគតិចរហូតដល់ដំណាច់ឆ្នាំនេះ ។

លោក Min Aung Hlaing ដែលបានដឹកនាំរដ្ឋប្រហារកាលពីខែកុម្ភៈកន្លងទៅ បច្ចុប្បន្នត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងអាស៊ាន ដោយសារការបន្តការបង្ក្រាបរបស់យោធាលើសកម្មជន ។
យោធាមីយ៉ាន់ម៉ាមានការស្ទាក់ស្ទើរក្នុងការទទួលយកអ្នកសម្រុះសម្រួល បើទោះបីជាពីមុនបានបង្ហាញការគាំទ្រចំពោះបេសកជនពិសេសរបស់អាស៊ានប្រចាំប្រទេស និងយល់ព្រមលើបទឈប់បាញ់ក៏ដោយ ។

គួរបញ្ជាក់ថា កម្ពុជាជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំនេះ ហើយសម្ដេចតេជោ ហ៊ុន សែន បង្ហាញឆន្ទៈរបស់សម្ដេចក្នុងការនាំមីយ៉ាន់ម៉ាត្រឡប់មកក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ានវិញ ខណៈអាស៊ានត្រូវបានគេរំពឹងថានឹងពិភាក្សារកវិធីដោះស្រាយជាមួយមីយ៉ាន់ម៉ាដោយផ្អែកលើលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មីយ៉ាន់ម៉ា ការពារខ្លាំងទាំងនៅអាកាសយានដ្ឋានណៃពិដោ រហូតដល់ស្ថានទូត កម្ពុជា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ