ព័ត៌មានអន្ដរជាតិ
បាក់រលំអាហារដ្ឋាន នៅ ចិន បណ្ដាលឲ្យមនុស្សស្លាប់ ១៦ នាក់ និងរងរបួសជាច្រើន
ហោចណាស់មនុស្ស ១៦ នាក់ស្លាប់ និង ១០ នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីការផ្ទុះ បានកក្រើកអាហារដ្ឋាន នៃសង្កាត់រងមួយ ក្នុងស្រុក Wulong នៃក្រុង Chongqing ភាគនិរតីនៃប្រទេសចិន កាលពីវេលាម៉ោងថ្ងៃត្រង់ម្សិលមិញ។

យ៉ាងណាមិញ ប្រតិបត្តិការជួយសង្គ្រោះ បានបញ្ចប់នៅពាក់កណ្ដាលអធ្រាត្រថ្ងៃសុក្រ ខណៈមនុស្សទាំង ២៦ នាក់ ដែលជាប់ក្នុងនោះ ត្រូវបានគេរាប់បញ្ចូលក្នុងចំណោមអ្នកស្លាប់។
សូមបញ្ជាក់ថា គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ១០ នាទីថ្ងៃត្រង់។ ខណៈដែលគេសង្ស័យថា មកពីការលេចធ្លាយឧស្ម័ន ដោយបានបង្កឲ្យមានការផ្ទុះ បណ្ដាលឲ្យអាគារអាហារដ្ឋានរលំភ្លាមៗតែម្ដង ។

បើផ្អែកតាមសាក្សីម្នាក់ ដែលបានឃើញហេតុការណ៍ផ្ទុះនេះ បាននិយាយថា គ្រប់គ្នាកំពុងញ៉ាំអាហារថ្ងៃត្រង់ នៅក្នុងអាហារដ្ឋានធម្មតា បន្ទាប់មកក៏មានការផ្ទុះយ៉ាងខ្លាំងក្លា កើតឡើងភ្លាមៗ។

ប៉ូលិសក្នុងតំបន់និយាយថា អ្នករបួសកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ហើយការស៊ើបអង្កេតលើគ្រោះថ្នាក់កំពុងដំណើរការយ៉ាងរហ័សដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចិន បង្វែរការនាំចូល និងនាំចេញទំនិញរាប់រយប្រភេទតាមផ្លូវរថភ្លើង ចិន-ឡាវ វិញ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ