ព័ត៌មានអន្ដរជាតិ
មេ WHO ៖ កុំមើលងាយ Omicron ថា ជាជំងឺស្រាលនោះ
អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា Omicron កំពុងសម្លាប់មនុស្សនៅទូទាំងពិភពលោក ហើយមិនគួរមើលងាយថា វាជាជំងឺស្រាលនោះទេ។

ប្រធានWHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ចំនួនកំណត់ត្រានៃមនុស្សដែលឆ្លង Omicron កំពុងប្រកួតប្រជែងជាមួយ Delta ដែលជាវីរុសលេចធ្លោពីមុននៅក្នុងប្រទេសជាច្រើន ខណៈ មន្ទីរពេទ្យទាំងអស់ កំពុងត្រូវបានគ្របដណ្ដប់ដោយមេរោគទាំងពីរនេះហើយ។

លោក Tedros បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ខណៈពេលដែល Omicron ហាក់ដូចជាមិនសូវធ្ងន់ធ្ងរមែនពិត បើប្រៀបធៀបទៅនឹង Delta ជាពិសេសនៅក្នុងការចាក់វ៉ាក់សាំង នោះមិនមានន័យថា វាត្រូវបានចាត់ថា ជាកម្រិតស្រាលនោះទេ ” ។

លោកបានពន្យល់បន្ថែមថា “ដូចទៅនឹងវីរុសបំប្លែងខ្លួនមុនៗ មនុស្សដែលឆ្លង Omicron កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាច្រើន ហើយវាកំពុងសម្លាប់មនុស្សដូចគ្នាផងដែរ ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖WHO ព្រមានថា អូមីក្រុង អាចធ្វើឲ្យប្រព័ន្ធសុខាភិបាល រងគ្រោះ
ចុចអាន៖WHO រកឃើញភស្តុតាងបន្ថែមថា Omicron មិនចូលស៊ីសួតរហ័សដូច វីរុសបំប្លែងខ្លួនផ្សេងទេ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង