ព័ត៌មានអន្ដរជាតិ
Pre-Wedding នៅក្នុងទីបញ្ចុះសព កំពុងកក្រើកពេញអ៊ីនធឺណិត បន្ទាប់ពីមានស្រមោលខ្មៅស្ទង់ៗ ឈរពីក្រោយ
ក្រោយល្បីល្បាញរូបថត Pre-Wedding ក្នុងទីបញ្ចុះសព បានចែករំលែកតៗគ្នាក្នុងបណ្ដេញសង្គម រហូតអ្នកនិយមលេងអ៊ីនធឺណិត មានការព្រឺក្បាល ព្រឺសម្បុរ ជាពិសេសគឺរូបភាពចុងក្រោយ ដែលថតជាប់មនុស្ស នៅពីក្រោយកូនកំលោះកូនក្រមុំផងដែរ។


ភ្លាមៗ អ្នកយកព័ត៌មានបានធ្វើដំណើរទៅកាន់ផ្ទះលោក គង់ឆាវ អ៊ីកៃអ៊ីន អាយុ ២៨ឆ្នាំ ហៅ ណុន ស្ថិតក្នុងឃុំយ៉ានយ៉ាវ ស្រុកសាវ៉ាន់កាឡុក ខេត្តសុខោទ័យ នៃប្រទេសថៃ និងជាអ្នកថតរូប Pre-Wedding ដ៏ល្បីនោះ បន្ទាប់ពីលេចស្រមោលខ្មៅស្ទង់ៗ នៅលើរូបថតអ្នកទាំងពីរ។

យ៉ាងណាមិញ លោក ណុន បាននិយាយថា Pre-wedding របស់លោក ដែលកំពុងតែពេញនិយមនាពេលបច្ចុប្បន្ន វាគឺផ្នែកមួយនៃចំណង់ចំណូលចិត្តរបស់ពួកគេផ្ទាល់។ លោកចង់ប្រាប់ដល់សាធារណជនថា ការស្លាប់គឺកៀកណាស់។ ប៉ុន្តែមនុស្សតែងគិតថាសេចក្ដីស្លាប់នៅឆ្ងាយ នឹងមិនចេះខ្វល់ខ្វាយក្នុងជីវិត នៅពេលខ្លះ គាត់គ្មានពេលវេលាដើម្បីរស់នៅឡើយ។





សម្រាប់ការថត Pre-Wedding លោកណុនថា លោកមិនខ្លាចអ្វីឡើយ។ ក្នុងថ្ងៃនោះ ពួកយើងមានគ្នា ៤ នាក់ និងកូនក្រមុំកូនកំលោះសរុប ៦ នាក់ ។ ដោយផ្ទាល់ ខ្ញុំគិតថា វាអាចជាអ្នកទទួលបន្ទុក ឬអ្នកភូមិដែលមកមើលច្រើនជាងវិញ្ញាណ ដែលខ្លួនគាត់ផ្ទាល់ មិនជឿលើរឿងខ្មោចឡើយ និងចាត់ទុករូបភាពដែលបានថតនោះ មិនមែនជាវិញ្ញាណនោះទេ។






លោកក៏បញ្ជាក់បន្ថែមថា ចំពោះកូនក្រមុំ គឺជាមិត្តម្នាក់មកពីមហាវិទ្យាល័យ ដែលពីមុន លោកបានទាក់ទងម៉ូដែលជាច្រើន ប៉ុន្តែគ្មានអ្នកណាយល់ព្រមថតរូបបែបនេះទេ។ ទីបំផុត លោកក៏រកបានមិត្តភ័ក្ដិម្នាក់ ដែលព្រមថតជាមួយលោក។ រូបភាពទាំងអស់ដែលលោកបានថត គឺជាស្នាដៃដែលលោកចូលចិត្តខ្លាំង ហើយលោកក៏ធ្លាប់ថតច្រើនឈុតនេះ ពីមុនមកដូចគ្នា៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី