ព័ត៌មានអន្ដរជាតិ
កាហ្សាក់ស្ថាន ចាប់បានជនសង្ស័យក្បត់ជាតិ បន្ទាប់ពីផ្ទុះបាតុកម្មបង្ហូរឈាម
អតីតប្រធានចារកម្មកាហ្សាក់ស្ថាន ត្រូវបានចាប់ខ្លួនពីបទសង្ស័យក្បត់ជាតិ បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលទូទាំងប្រទេស។

ការឃុំខ្លួនលោក Karim Massimov ត្រូវបានប្រកាសដោយគណៈកម្មាធិការសន្តិសុខជាតិ ជាស្ថាប័នមួយដែលលោកដឹកនាំរហូតដល់ការដកតំណែងក្នុងសប្តាហ៍នេះ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរកាហ្សាក់ស្ថាន មិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតអំពីមូលហេតុដែលលោក Massimov ត្រូវបានចាប់ខ្លួននោះទេ។

ក្នុងតួនាទីរបស់លោកជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដែលរីកដុះដាលចេញពីកងកម្លាំងសន្តិសុខរដ្ឋសូវៀត KGB, លោក Massimov គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អតីតប្រធានាធិបតី Nazarbayev ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីពីរដង។
ការចាប់ខ្លួនរបស់គាត់បានបង្កឲ្យមានពាក្យចចាមអារ៉ាម អំពីការតស៊ូអំណាចនៅក្នុងរដ្ឋាភិបាលកាហ្សាក់ស្ថាន។

ក្នុងសប្តាហ៍នេះផងដែរ លោកប្រធានាធិបតី Kassym-Jomart Tokayev បានដកលោក Nazarbayev ចេញពីតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពល ដោយតែងតាំងខ្លួនគាត់ជំនួសវិញ។
គួរបញ្ជាក់ថា ការតវ៉ាក្នុងប្រទេសកាហ្សាក់ស្ថាន បានចាប់ផ្តើមជាមួយការឆ្លើយតបទៅនឹងការឡើងថ្លៃប្រេងឥន្ទនៈ ប៉ុន្តែបានឆ្លុះបញ្ចាំងឲ្យឃើញពីការមិនសប្បាយចិត្តចំពោះរដ្ឋាភិបាល និងអតីតប្រធានាធិបតី Nursultan Nazarbayev ដែលបានដឹកនាំប្រទេសអស់រយៈពេលបីទសវត្សរ៍ ហើយនៅតែត្រូវបានគេគិតថារក្សាបាននូវឥទ្ធិពលដ៏សំខាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បាតុកម្មនៅ កាហ្សាក់ស្ថាន ប្រែក្លាយទៅជាការបង្ហូរឈាម (មានវីដេអូ)

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង