ព័ត៌មានអន្ដរជាតិ
មីយ៉ានម៉ា ចាប់ខ្លួន និងកាត់ទោសព្រះសង្ឃល្បីឈ្មោះមួយអង្គ បន្ទាប់ពី Live ធ្វើពិធីកាត់នំខួបកំណើត
មីយ៉ាន់ម៉ាបានចាប់ខ្លួន និងកាត់ទោសអតីតព្រះសង្ឃដ៏ល្បីឈ្មោះមួយអង្គនៅទីក្រុង Mandalay បន្ទាប់ពី Live តាមហ្វេសប៊ុកអំពីការប្រារព្ធពិធីខួបកំណើត ហើយត្រូវបានចោទប្រកាន់ពីបទមើលងាយវិស័យសាសនា ។

គេហទំព័រព័ត៌មានកងទ័ពមីយ៉ាន់ម៉ាបានរាយការណ៍ពីការចាប់ខ្លួនសង្ឃ U Sawana អាយុ ៤០ ឆ្នាំជាព្រះសង្ឃល្បីឈ្មោះនៅវត្ត Payi To Ta ទីក្រុង Mandalay ក្រោមបទចោទប្រកាន់ពីបទមិនគោរពតាមវិន័យព្រះសង្ឃ និងបង្កើតភាពអាប់ឱនដល់ព្រះពុទ្ធសាសនា ។

ចំណែកមូលហេតុនៃការចាប់ខ្លួននេះបានកើតឡើង ដោយសារតែនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ សង្ឃ U Sawana បាន Live ការប្រារព្ធពិធីខួបកំណើតតាមរយៈគណនី Facebook របស់គាត់ឈ្មោះ Ashin Zawana ដែលធ្វើឡើងនៅក្នុងភូមិគ្រឹះដ៏ធំមួយក្នុងស្រុក Shanmee Ta Si នៅទីក្រុង Mandalay និងបានរកឃើញអាកប្បកិរិយាមិនសមរម្យមួយចំនួនដូចជាការទទួលទានគ្រឿងស្រវឹងក្នុងពិធីខួបកំណើត និងមានសកម្មភាពកម្សាន្តផ្សេងទៀតលើសពីបព្វជិត ។

ទន្ទឹមនោះ នៅលើគណនីហ្វេសប៊ុករបស់សង្ឃ U Sawana ក៏មានរូបភាពមួយចំនួនបង្ហាញពីអាកប្បកិរិយា ក៏ដូចជាសម្ភារៈប្រើប្រាស់ប្រេនៗ និងទំនិញថ្លៃៗជាច្រើនដូចជាស្បែកជើង វ៉ែនតា កាបូបដៃ ព្រមទាំងការបង្ហោះទាក់ទងនឹងការលេងល្បែងភ្នាល់តាមអនឡាញ និងការភ្នាល់បាល់ទាត់ផងដែរ ។
លើសពីនេះទៅទៀតគេក៏បានរកឃើញថា សង្ឃ U Sawana ធ្លាប់បានបង្ហោះសារប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ របស់កងទ័ពមីយ៉ាន់ម៉ា និងបង្ហោះគាំទ្រដល់ដំណើរការមិនគោរពច្បាប់ស៊ីវិល ដោយអំពាវនាវឲ្យមន្ត្រីរដ្ឋាភិបាលធ្វើកូដកម្មថែមទៀតផង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ MGR Online
ចុចអាន ៖ សារព័ត៌មានល្បីៗលើលោកចុះផ្សាយព្រោងព្រាតពីដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ មីយ៉ាន់ម៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?