Connect with us

ព័ត៌មានអន្ដរជាតិ

កាហ្សាក់ស្ថាន បញ្ចេញតួលេខគួរឲ្យភ្ញាក់ផ្អើលអំពីអ្នកស្លាប់និងការខូចខាត ក្នុងបាតុកម្មហិង្សា

បានផុស

នៅ

មនុស្សជាង១៦០នាក់ត្រូវបានសម្លាប់ និង៥,០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងអំពើហិង្សាដែលបានអង្រួនប្រទេសកាហ្សាក់ស្ថាន ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។

ក្រសួងមហាផ្ទៃបានឲ្យដឹងថា ការប៉ាន់ស្មានដំបូងបានដាក់ការខូចខាតទ្រព្យសម្បត្តិថាមានប្រហែល ១៧៥លានអឺរ៉ូ (១៩៨លានដុល្លារ)។ អាជីវកម្ម និងធនាគារជាង ១០០កន្លែងត្រូវបានវាយប្រហារ និងលួចរបស់របរ ហើយរថយន្តប្រហែល ៤០០គ្រឿងត្រូវបានបំផ្លាញ។

ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ីបានដកស្រង់សម្តីក្រសួងសុខាភិបាល ដែលរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្សសរុប១៦៤នាក់ រួមទាំងកុមារ២នាក់ផងដែរ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះអំពើហិង្សាអាក្រក់បំផុតក្នុងរយៈពេល៣០ឆ្នាំ បន្ទាប់ពីប្រទេសនេះ ទទួលបានឯករាជ្យ។

មនុស្ស១០៣នាក់បានស្លាប់នៅក្នុងទីក្រុងធំ Almaty ជាកន្លែងដែលភាពចលាចលអាក្រក់បំផុតបានកើតឡើង។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីមហាផ្ទៃលោក Erlan Turgumbayev បាននិយាយថា “បច្ចុប្បន្ន ស្ថានការណ៍មានស្ថិរភាពនៅគ្រប់តំបន់ទាំងអស់នៃប្រទេស។ ប្រតិបត្តិការប្រឆាំងភេរវកម្មកំពុងបន្តធ្វើការ ក្នុងគោលបំណងស្តារសណ្តាប់ធ្នាប់ក្នុងប្រទេសឡើងវិញ”។

មនុស្សសរុប៥,១៣៥នាក់ត្រូវបានឃុំខ្លួនដើម្បីសាកសួរ ជាផ្នែកមួយនៃការស៊ើបអង្កេតដាច់ដោយឡែកចំនួន១២៥លើភាពចលាចលនេះ។

គួរបញ្ជាក់ជាថ្មីថា វិបត្តិនេះត្រូវបានបញ្ឆេះកាលពីសប្តាហ៍មុន នៅក្នុងខេត្តភាគខាងលិចដោយសារតែការដំឡើងថ្លៃប្រេងឥន្ធនៈ ប៉ុន្តែការតវ៉ាបានឈានដល់ទីក្រុងធំៗ រួមទាំង Almaty ជាកន្លែងដែលកុបកម្មផ្ទុះឡើងផងដែរ។ ជាការឆ្លើយតប លោកប្រធានាធិបតី Kassym-Jomart Tokayev បានចេញបញ្ជាឲ្យបាញ់សម្លាប់ ដើម្បីបញ្ចប់ភាពចលាចល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ កុបកម្មនៅ កាហ្សាក់ស្ថាន ជា “ការវាយប្រហារភេរវករកូនកាត់” និងមានគោលបំណងធ្វើរដ្ឋប្រហារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១១ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៤ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម