Connect with us

ព័ត៌មានអន្ដរជាតិ

ក្នុងជំនួបជាមួយអាមេរិក រុស្ស៊ីថា គ្មានចេតនាឈ្លានពានអ៊ុយក្រែនទេ

បានផុស

នៅ

ប្រទេសរុស្ស៊ីបានប្រាប់សហរដ្ឋអាមេរិកថា ខ្លួនគ្មានចេតនាឈ្លានពានអ៊ុយក្រែនទេ។ នេះជាការលើកឡើងបន្ទាប់ពីមន្ត្រីនៃប្រទេសទាំងពីរ ជួបប្រជុំគ្នាសម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រាប់អ្នកយកព័ត៌មានក្រោយកិច្ចប្រជុំនោះថា “យើងបានពន្យល់ដល់សហការីរបស់យើងថា យើងមិនមានផែនការ គ្មានចេតនាវាយប្រហារអ៊ុយក្រែនឡើយ”។ 

រុស្ស៊ីបានប្រាប់សមភាគីអាមេរិករបស់ពួកគេថា រាល់វិធានការសម្រាប់ការហ្វឹកហ្វឺនកងទ័ព និងកងកម្លាំងប្រយុទ្ធ ត្រូវបានអនុវត្តនៅក្នុងទឹកដីរបស់យើងហើយថា គ្មានហេតុផលអ្វីដែលត្រូវភ័យខ្លាចដល់សេណារីយ៉ូនៃការកើនឡើងភាពតានតឹងណាមួយនៅក្នុងរឿងនេះទេ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov

បន្ទាប់ពីកិច្ចប្រជុំរយៈពេលប្រាំពីរម៉ោងកាលពីថ្ងៃចន្ទ ភាគីទាំងពីរបានយល់ព្រមបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹង។ ប៉ុន្តែ​មិន​មាន​សញ្ញា​នៃ​ការ​ទម្លាយភាពទាល់ច្រកទេ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​នោះ។

ទាហានរុស្ស៊ីប្រហែល ១០០,០០០ នាក់ត្រូវបានគេជឿថា នៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន ដែលបង្កឲ្យមានភាពភ័យខ្លាចអំពីការលុកលុយ និងការព្រមានពីលោកខាងលិច។ អាមេរិក​​និយាយ​ថា ​នឹង​មាន​ទណ្ឌកម្ម​ប្រសិនបើ​រុស្ស៊ី​វាយប្រហារ​អ៊ុយក្រែនពិតមែន។

ទន្ទឹមនឹងនេះ រុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកកុំឲ្យមើលស្រាលហានិភ័យ ពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នារបស់ទីក្រុងមូស្គូ ជាមួយលោកខាងលិច។

គួរបញ្ជាក់ថា នេះជាឱកាសដំបូងដែលអ្នកការទូតរុស្ស៊ី និងអាមេរិកបានជួបពិភាក្សាទល់មុខគ្នា ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន និងការទាមទាររបស់រុស្ស៊ីឲ្យអង្គការណាតូ ដកទ័ពពីអឺរ៉ុបខាងកើត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អង់គ្លេស ព្រមាន រុស្ស៊ី ប្រឈមផលវិបាក បើឈ្លានពានអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ វិនាទី មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ២ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច៤ នាទីutes មុន

ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

ព័ត៌មានជាតិ១៣ នាទីutes មុន

Kanye អួតក្ដែងៗថា ខ្លួនមានមោទកភាពដែលប្រពន្ធស្រាតក្នុងកម្មវិធី​ Grammy

Sokha Hotels

ព័ត៌មានពេញនិយម