Connect with us

ព័ត៌មានអន្ដរជាតិ

ប្រវត្តិសាស្រ្ត! គ្រូពេទ្យអាមេរិកជោគជ័យ វះកាត់ដាក់បេះដូងជ្រូក ចូលក្នុងខ្លួនមនុស្ស

បានផុស

នៅ

សាកលវិទ្យាល័យ Maryland Medical School បាននិយាយកាលពីថ្ងៃចន្ទថា គ្រូពេទ្យវះកាត់របស់សហរដ្ឋអាមេរិក បានទទួលជោគជ័យក្នុងការបញ្ចូលបេះដូងជ្រូកដែលបានកែប្រែហ្សែន ទៅក្នុងខ្លួនអ្នកជំងឺម្នាក់ ដែលនេះជាការវះកាត់លើកដំបូងក្នុងប្រវត្តិសាស្រ្ត។

សាកលវិទ្យាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវះកាត់នេះ បានធ្វើឡើងកាលពីថ្ងៃសុក្រទី០៧ខែមករា ហើយបង្ហាញជាលើកដំបូងថា បេះដូងសត្វអាចរស់រានមានជីវិតនៅក្នុងខ្លួនមនុស្សដោយគ្មានការប្រឆាំងភ្លាមៗទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំងឺឈ្មោះ David Bennett អាយុ៥៧ឆ្នាំ រស់នៅរដ្ឋ Maryland កំពុងត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមដានអំពីរបៀបដែលសរីរាង្គថ្មីដំណើរការ។

គាត់បាននិយាយមួយថ្ងៃមុនការវះកាត់ថា “រវាងការស្លាប់និងការវះកាត់។ ខ្ញុំចង់រស់ ខ្ញុំដឹងថាវាជាទីងងឹត ប៉ុន្តែវាជាជម្រើសចុងក្រោយរបស់ខ្ញុំ”។

រដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានផ្តល់ការអនុញ្ញាតជាបន្ទាន់សម្រាប់ការវះកាត់នេះនៅថ្ងៃចូលឆ្នាំសកល ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយសម្រាប់អ្នកជំងឺ។

អ្នកជំងឺឈ្មោះ David Bennett

គ្រូពេទ្យ Bartley Griffith ដែល​​វះកាត់​ប្តូរ​បេះដូង​ជ្រូក​បាន​និយាយ​ថា​ “​នេះ​គឺ​ជា​ការ​វះកាត់​ដ៏ពិសេស ​ហើយ​នាំឲ្យ​យើង​ខិត​កាន់តែ​ជិតទៅរកការ​ដោះស្រាយ​វិបត្តិ​កង្វះ​សរីរាង្គ”។

បេះដូងជ្រូកនេះ បានឆ្លងកាត់នីតិវិធីកែសម្រួលហ្សែន ដើម្បីកម្ចាត់ហ្សែនដែលផលិតជាតិស្ករ។ ការកែសម្រួលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Revivicor។

សរីរាង្គដែលបរិច្ចាគ ត្រូវបានដាក់ក្នុងម៉ាស៊ីនដើម្បីរក្សាវាមុនពេលវះកាត់ ហើយក្រុមនេះក៏បានប្រើប្រាស់ថ្នាំថ្មី រួមជាមួយនឹងថ្នាំប្រឆាំងនឹងការបដិសេផងដែរ ដើម្បីទប់ស្កាត់ប្រព័ន្ធភាពស៊ាំ និងការពារការប្រឆាំងសរីរាង្គ។

យោងតាមតួលេខផ្លូវការបានបង្ហាញថា ជនជាតិអាមេរិកប្រហែល១១០,០០០នាក់ បច្ចុប្បន្នកំពុងរង់ចាំការប្តូរសរីរាង្គ ហើយអ្នកជំងឺជាង៦,០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំមុនពេលទទួលបានការវះកាត់ប្តូរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ អាមេរិក​ធ្វើ​ពិសោធ​វះ​កាត់​ដាក់ក្រលៀន​ជ្រូក​ចូល​មនុស្ស​បានជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៧ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៣០ នាទីutes មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១១ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម