ព័ត៌មានអន្ដរជាតិ
អារ៉ាប់រួមចុះបញ្ជីវ៉ាក់សាំង Sinopharm របស់ចិន ក្រោយបង្ហាញប្រសិទ្ធភាព ៨៦ ភាគរយ
ប្រទេសអារ៉ាប់រួមនៅថ្ងៃពុធ ទី៩ ខែធ្នូ នេះបានចុះបញ្ជីជាផ្លូវការនូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលផលិតដោយក្រុមហ៊ុនយក្សចិន Sinopharm ដោយនិយាយថា វាមានប្រសិទ្ធភាព ៨៦ ភាគរយយោងតាមការវិភាគនៃការសាកល្បងដំណាក់កាលទីបី ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ WAM បាននិយាយថា ក្រសួងសុខាភិបាលបានប្រកាសពីការចុះបញ្ជីជាផ្លូវការនូវវ៉ាក់សាំងនេះដោយមិនបានបញ្ជាក់ពីរបៀបដែលវាត្រូវបានគេប្រើប្រាស់នោះទេ ។

វ៉ាក់សាំងនេះបានឆ្លងកាត់ការសាកល្បងដំណាក់កាលទីបីនៅក្នុងប្រទេសអារ៉ាប់រួមចាប់តាំងពីខែកក្កដា ហើយវាត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់សម្រាប់បុគ្គលិកសុខាភិបាលក្នុងខែកញ្ញា ។
ទីភ្នាក់ងារព័ត៌មាន WAM បាននិយាយថា ការប្រកាសនេះគឺជាការបោះឆ្នោតដ៏គួរឲ្យទុកចិត្តមួយដោយអាជ្ញាធរសុខាភិបាលរបស់អារ៉ាប់រួមក្នុងការធានាសុវត្ថិភាព និងប្រសិទ្ធភាពវ៉ាក់សាំងនេះ ។
ទន្ទឹមនោះមន្ត្រីសុខាភិបាលរបស់អារ៉ាប់រួមក៏បានពិនិត្យឡើងវិញនូវការវិភាគបណ្តោះអាសន្នរបស់ក្រុមហ៊ុន Sinopharm នៃការសាកល្បងព្យាបាលដំណាក់កាលទីបីដែលបង្ហាញថា វាមានប្រសិទ្ធភាព ៨៦ ភាគរយប្រឆាំងនឹងជំងឺនេះ ។

ការវិភាគបានបង្ហាញថា វ៉ាក់សាំងនេះមានអត្រា ៩៩ ភាគរយនៃការបន្សាបអង្គបដិប្រាណ និងប្រសិទ្ធភាព ១០០ ភាគរយក្នុងការការពារករណីដែលមានកម្រិតមធ្យម និងធ្ងន់ធ្ងរ ។ លើសពីនេះទៀតការវិភាគបង្ហាញថាមិនមានការព្រួយបារម្ភ ឬហានិភ័យអំពីសុវត្ថិភាពធ្ងន់ធ្ងរនោះទេ ។
បន្ថែមពីនេះអភិបាលក្រុងឌូបៃលោក Sheikh Mohammed bin Rashid Al-Maktoum បាននិយាយកាលពីខែវិច្ឆិកាថា លោកបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយចូលរួមជាមួយមន្រ្តីជាន់ខ្ពស់អារ៉ាប់រួមក្នុងការសាកល្បងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ប្រជាជនចិនផ្អើលទៅមើលបាតុភូតចម្លែកនៅទន្លេ Taoer (មានវីដេអូ)
ចុចអាន ៖ FDA បញ្ចេញលទ្ធផលសុវត្ថិភាពនៃវ៉ាក់សាំងកូវីដ របស់ក្រុមហ៊ុន Pfizer/BioNTech

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ