ព័ត៌មានអន្ដរជាតិ
ទាំងព្រលឹម កូរ៉េខាងជើងបាញ់មីស៊ីលប្លាស្ទិកទៀតហើយ
ឆ្មាំសមុទ្រជប៉ុនបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់នូវអ្វីដែលប្រហែលជាមីស៊ីលប្លាស្ទិកនាថ្ងៃអង្គារ៍ ទី១១ ខែមករានេះ ដែលជាការបាញ់លើកទី២ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីមេដឹកនាំប្រទេសនេះជំរុញឲ្យយោធាបង្កើនសមត្ថភាពបន្ថែមទៀត។

កងកម្លាំងយោធាកូរ៉េខាងត្បូងក៏បានបញ្ជាក់ពីការបាញ់កាំជ្រួចនេះដែរ ប៉ុន្តែមិនបានបញ្ជាក់លំអិតពីអត្តសញ្ញាណ និងព័ត៌មានលំអិត។
កាលពីសប្តាហ៍មុន កូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងបានជោគជ័យតាមគោលដៅកាលពីថ្ងៃទី៥ ខែមករា។
ការបាញ់សាកល្បងរបស់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរបានបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មីរបស់មេដឹកនាំ គីម ជុងអ៊ុន ដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួនជាការឆ្លើយតបនឹងទណ្ឌកម្មអន្តរជាតិចំពេលកិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាប់គាំង។
នេះជាការបាញ់សាកល្បងថ្មីបំផុតធ្វើឡើង បន្ទាប់ពីបេសកកម្មអាមេរិកទៅកាន់អង្គការសហប្រជាជាតិដែលមានការចូលរួមពីប្រទេសបារាំង អៀរឡង់ ជប៉ុន ចក្រភពអង់គ្លេស និងអាមេនី ដែលបានចេញសេចក្តីថ្លែងការណ៍រួមគ្នាថ្កោលទោសចំពោះការបាញ់សាកល្បងកាលពីសប្តាហ៍មុន៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ