Connect with us

ព័ត៌មានអន្ដរជាតិ

នៅចិន ដឹងអ្នកណាល្មើសវិធានការកូវីដ រាយការណ៍ប្រាប់អាជ្ញាធរ បានលុយ

បានផុស

នៅ

កាលពីចុងសប្តាហ៍ គណៈកម្មាធិការសុខភាពទីក្រុង Shenzhen បានចេញសេចក្តីជូនដំណឹងមួយ ដោយផ្តល់ជាប្រាក់ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរាយការណ៍ពីអ្នកដែលបំពានលើវិធានការរឹតបន្តឹងកូវីដដ៏តឹងរ៉ឹង ដូចជាការបំពានលក្ខខណ្ឌតម្រូវឲ្យធ្វើចត្តាឡីស័កជាដើម។

Chinese government giving cash rewards for reporting COVID-19 violators -  The Jerusalem Post
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាឧទាហរណ៍ ប្រសិនបើបុគ្គលម្នាក់រាយការណ៍ពីនរណាដែលបច្ចុប្បន្នត្រូវបានចាត់ថ្នាក់នៅកម្រិត “ពណ៌លឿង” ក្នុងប្រព័ន្ធលេខកូដសុខភាពរបស់ប្រទេសចិន និងអ្នកដែលបំពានលើបទប្ប​ញ្ញត្តិពាក់ព័ន្ធ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ចំនួន៣០០យ័ន (៤៧ដុល្លារ) ទៅឲ្យអ្នកផ្តល់ព័ត៌មាន។

ប្រព័ន្ធលេខ​កូដ​សុខភាព​របស់​ប្រទេស​ចិន ​ត្រូវ​បាន​បែងចែក​ជា​បី​ពណ៌​គឺ​បៃតង លឿង និង​ក្រហម។ ពណ៌បៃតងមានន័យថា មិនមានការរឹតបន្តឹងទេ ចំណែកលេខកូដពណ៌លឿងមានន័យថាបុគ្គលនឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេលប្រាំពីរថ្ងៃ រីឯលេខកូដពណ៌ក្រហមមានន័យថា ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

Chinese government giving cash rewards for reporting COVID-19 violators -  The Jerusalem Post

អ្នកផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនជនរំលោភបំពានដែលមានលេខកូដពណ៌លឿង នឹងទទួលបានរង្វាន់៣០០យ័ន ខណៈលេខកូដពណ៌ក្រហមទទួលបាន៥០០យ័ន។

លើសពីនេះ អ្នករាយការណ៍អំពីជនចំណាកស្រុកខុសច្បាប់ នឹងទទួលបានប្រាក់កាន់តែច្រើន ពោលគឺ១,០០០យ័ន។ ហើយបើជនល្មើសមានផ្ទុកកូវីដនៅពេលពួកគេត្រូវបានរាយការណ៍ អ្នកផ្តល់ព័ត៌មាននឹងទទួលបានប្រាក់រង្វាន់រហូតដល់១០,០០០យ័ន បន្ថែមលើប្រាក់ ដែលមានស្រាប់។

Good government, bad government: The politics of public health | The  Interpreter

ចិនក៏កំពុងពិចារណា ផ្តល់សាច់ប្រាក់ផ្សេងទៀតផងដែរចំពោះព័ត៌មានផ្សេងៗដែលរារាំងការចម្លងក្នុងសហគមន៍។ លើសពីនេះ ប្រសិនបើមនុស្សពីរនាក់រាយការណ៍អំពីអ្នកបំពានដូចគ្នា នោះអ្នកផ្តល់ព័ត៌មានដំបូងគេ មានសិទ្ធិទទួលបានប្រាក់រង្វាន់។

គួរបញ្ជាក់ថា គោលនយោបាយនេះត្រូវបានអនុម័តជាលើកដំបូងនៅក្នុងស្រុក Shangyu នៃខេត្ត Zhejiang ភាគអាគ្នេយ៍ប្រទេសចិនកាលពីថ្ងៃទី២ខែមករាឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមក ត្រូវបានអនុវត្តនៅក្នុងទីក្រុងផ្សេងទៀត ជាពិសេសនៅទីក្រុង Shenzhen ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់ប្រទេសចិន និងជាទីក្រុងដែលពាក់ព័ន្ធផ្នែកសេដ្ឋកិច្ចខ្លាំងបំផុត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ JP

ចុចអាន៖ ទើបរកឃើញ Omicron លើកដំបូង ចិន ដាក់មនុស្សរាប់សែននាក់ធ្វើចត្តាឡីស័ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា២៣ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម