ព័ត៌មានអន្ដរជាតិ
មនុស្សមិនសូវប្រើស្រោមអនាម័យពេលរួមភេទ អំឡុងជំងឺរាតត្បាត
មនុស្សជាច្រើននៅជុំវិញពិភពលោក មិនសូវប្រើស្រោមអនាម័យទេ ពេលរួមភេទ។ ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាត ការលក់ស្រោមអនាម័យត្រូវបានរាយការណ៍ថា មានការធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនផលិតស្រោមអនាម័យធំជាងគេរបស់ពិភពលោក Karex។
យោងតាមរបាយការណ៍របស់ Nikkei Asia បានបង្ហាញថា ក្រុមហ៊ុនម៉ាឡេស៊ីមួយនេះ ដែលផ្គត់ផ្គង់ស្រោមអនាម័យដល់ម៉ាកល្បីៗដូចជា Durex និង ONE និយាយថា ការប្រើប្រាស់ផលិតផលរបស់ខ្លួន បានធ្លាក់ចុះប្រមាណ៤០%។

អ្នកខ្លះគិតថា មនុស្សកាន់តែច្រើននឹងរួមភេទកាន់តែញឹកញាប់ ចាប់តាំងពីមនុស្សត្រូវបានបង្ខំឲ្យស្នាក់នៅក្នុងផ្ទះ ហើយពួកគេក៏នឹងទិញស្រោមអនាម័យបន្ថែមផងដែរ។ ក្រុមហ៊ុន Karex ថែមទាំងបានប៉ាន់ប្រមាណផងដែរថា តម្រូវការស្រោមអនាម័យនឹងកើនឡើង ប៉ុន្តែអ្វីៗមិនដូចការគិតទេ។
ប្រហែលជាដោយសារតែមនុស្សមិនសូវបានជួបគ្នាដោយផ្ទាល់បន្ទាប់ពីណាត់ជួបតាមកម្មវិធី Tinder ឬទៅផ្ទះជាមួយនរណាម្នាក់ដែលពួកគេជួបនៅបារ។ ប៉ុន្តែក្រុមហ៊ុននិយាយថា បញ្ហាចម្បងគឺជាការបិទមជ្ឈមណ្ឌលសុខភាពផ្លូវភេទ និងការផ្អាកកម្មវិធីចែកស្រោមអនាម័យដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលនានា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី