ព័ត៌មានអន្ដរជាតិ
មិនធម្មតា! ស្ថានីយ៍ជ្រោះបីរបស់ ចិន បង្កើតថាមពលអគ្គិសនីជាង ១០០ ពាន់លានគីឡូវ៉ាត់ម៉ោង
យោងតាមក្រុមហ៊ុនចិន Three Gorges Corporation បានឲ្យដឹងថា ស្ថានីយ៍វារីអគ្គិសនីជ្រោះបី (Three Gorges) នៅលើទន្លេ Yangtze របស់ប្រទេសចិន បានបង្កើតថាមពលអគ្គិសនី ១០៣.៦ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងឆ្នាំ ២០២១ ។

លោក Chen Hui ប្រធានរោងចក្រវារីអគ្គិសនីជ្រោះបី (Three Gorges) បាននិយាយថា ថាមពលដែលវាផលិតត្រូវបានគេប៉ាន់ប្រមាណថា ស្មើនឹងថាមពលអគ្គិសនីដែលបង្កើតដោយធ្យូងថ្មស្តង់ដារចំនួន ៣១.៨ លានតោន កាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតចំនួន ៨៦.៩ លានតោន និងស្ពាន់ធ័រឌីអុកស៊ីត ១៩.៤០០ តោន ។
ចំណែកក្នុងឆ្នាំ ២០២០ ស្ថានីយ៍វារីអគ្គិសនីមួយនេះបង្កើតថាមពលអគ្គិសនីបាន ១១១.៨ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលបំបែកកំណត់ត្រាពិភពលោកពីមុនសម្រាប់ការផលិតវារីអគ្គីសនី ១០៣.០៩៨ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលកំណត់ដោយរោងចក្រវារីអគ្គីសនី Itaipu របស់ប្រទេសប្រេស៊ីលក្នុងឆ្នាំ ២០១៦ ។

គួរបញ្ជាក់ថា ដោយមានរោងចក្រផលិតថាមពលវារីអគ្គិសនីចំនួន ៣៤, ស្ថានីយវារីអគ្គិសនីមួយនេះមានកម្លាំងផលិតរហូតដល់ ២២.៥ លានគីឡូវ៉ាត់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CCTV
ចុចអាន ៖ នៅ ចិន ដឹងអ្នកណាល្មើសវិធានការកូវីដ រាយការណ៍ប្រាប់អាជ្ញាធរ បានលុយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល