Connect with us

ព័ត៌មានអន្ដរជាតិ

WHO​ ថា​ ឆាប់​ៗ​នេះ​ ការព្យាបាល​​ជំងឺ​កូវីដ​នឹង​ដូចជំងឺផ្តាសាយ

បានផុស

នៅ

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍​ថា វីរុស​កូវីដ​បំប្លែង​ខ្លួន​ថ្មី​ Omicron ​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្លង​ដល់​ប្រជា​ជន​អឺរ៉ុប​ជាង​ពាក់​កណ្តាល ប៉ុន្តែ​​វា​មិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ជំងឺ​ឆ្លង​ដូច​ជំងឺ​ផ្តាសាយ​នៅ​ឡើយ​ទេ។

នាយក​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​អឺរ៉ុប​ លោក Hans Kluge បាន​​និយាយ​ថា ទ្វីប​អឺរ៉ុប​មាន​ករណី​ឆ្លង​​ថ្មី​ជាង​៧​លាន​នាក់​​​គ្រាន់​តែ​ក្នុង​សប្តាហ៍​ទី​១នៃ​ឆ្នាំ​២០២២ ដែល​កើន​ឡើង​ជាង​ពីរ​ដង​​កាល​ពី​ពីរ​សប្តាហ៍​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kluge ​បាន​និយាយ​សំដៅ​លើ​ការ​ស្រាវជ្រាវ​មួយ​របស់​សាកល​វិទ្យាល័យវ៉ាស៊ីនតោន​ថា ៖«នៅ​ក្នុង​អត្រា​នេះ វិទ្យាស្ថាន​សម្រាប់​ការ​វាស់​ស្ទង់ និង​វាយ​តម្លៃ​សុខភាព​បាន​ព្យាករ​ថា ជាង​៥០%​នៃ​ប្រជា​ជន​អឺរ៉ុប​នឹង​ឆ្លង​កូវីដដោយ​វីរុស​ Omicron ក្នុង​ពេល​៦​ទៅ​៨​សប្តាហ៍​ខាង​មុខ»។

លោក​ថា ប្រទេស​៥០​ក្នុង​ចំណោម​ប្រទេស​អឺរ៉ុប​៥៣ និង​អាស៊ី​កណ្តាល​មាន​អ្នក​ឆ្លង​ច្រើន​ជាង​គេ។

ទោះ​បី​ជា​យ៉ាង​ណា ភស្តុតាងកំពុង​លេច​ឡើង​ថា វីរុស Omicron កំពុង​ប៉ះ​ពាល់​ដល់​ផ្លូវ​ដង្ហើម​ខាង​លើ​ច្រើន​ជាង​សួត​ ដូច្នេះ​ហើយ​បាន​ជា​វា​មាន​អាការ​រោគ​សញ្ញា​ស្រាល​ជាង​វីរុសមុន​ៗ។ ប៉ុន្តែ​ WHO បាន​ព្រមាន​​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត។

កាលថ្ងៃ​ចន្ទ នាយក​រដ្ឋ​មន្ត្រី​​អេស្ប៉ាញ លោក Pedro Sanchez បាន​និយាយ​ថា វា​ប្រហែល​ជា​ដល់​​ពេល​ត្រូវ​ផ្លាស់​ប្តូរ​ពី​របៀប​​​តាម​ដាន​ការ​វីរុស​​កូវីដ-១៩​ដោយ​ប្រើ​វិធី​ស្រដៀង​នឹង​​ជំងឺ​ផ្តាសាយ​ ពី​ព្រោះ​​ភាព​គ្រោះ​ថ្នាក់​បណ្តាល​ឲ្យ​ស្លាប់​របស់​វា​ធ្លាក់​ចុះ។

ប្រការ​នោះ​​បង្កប់​ន័យ​ថា ការ​ព្យាបាល​មេ​រោគ​ឆ្លង​ជាង​វីរុស​រាត​ត្បាត មិន​ចាំបាច់​កត់​ត្រា​គ្រប់​ករណី​ឆ្លង និង​ដោយ​គ្មាន​ធ្វើ​តេស្ត​គ្រប់​មនុស្ស​ទាំង​អស់​ដែល​បង្ហាញ​ពី​រោគ​សញ្ញាឡើយ។

មន្ត្រី​អាសន្ន​ជាន់​ខ្ពស់​របស់ WHO ប្រចាំ​អឺរ៉ុប​ លោកស្រី Catherine Smallwood បាននិយាយ​ថា នោះ​គឺ​ជា​​ផ្លូវ​​មួយ។

លោក​ស្រី​ថា ៖«យើង​នៅ​​មាន​ចំនួន​ច្រើន​នៃ​ភាព​មិន​ប្រាកដ​ប្រជា និង​វីរុស​​ដែល​កំពុង​វិវត្ត​យ៉ាង​លឿន ​បង្កើត​ជា​បញ្ហា​ប្រឈម​ថ្មី។ យើង​ពិត​ជា​មិន​ស្ថិត​នៅ​ចំណុច​ដែល​យើង​អាច​ហៅ​ថា ជា​ជំងឺ​ឆ្លង​បាន​ទេ»។

«វា​អាច​នឹង​ក្លាយ​ជា​ជំងឺ​រាត​ត្បាត​មាន​ពេល​កំណត់​ ប៉ុន្តែ​​ការ​កំណត់​​ក្នុង​​ឆ្នាំ​២០២២​គឺ​ពិបាក​បន្តិចនៅ​ក្នុង​ដំណាក់​កាល​នេះ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម