ព័ត៌មានអន្ដរជាតិ
ចិន គាំទ្រកម្ពុជាពេញទំហឹង ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា បានយ៉ាងត្រឹមត្រូវ
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសមីយ៉ាន់ម៉ា គឺជាសមាជិកនៃគ្រួសារអាស៊ានដ៏ធំមួយ។ ចិនគាំទ្រអាស៊ាន ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ាបានយ៉ាងត្រឹមត្រូវតាម “វិធីសាស្រ្តអាស៊ាន” និងអនុវត្តដោយជោគជ័យនូវគោលការណ៍កុងសង់ស៉ីសប្រាំចំណុច ក្រោមក្របខណ្ឌអាស៊ាន។

ស្របពេលជាមួយគ្នានោះដែរ ប្រទេសចិន សូមកោតសរសើរចំពោះការត្រៀមខ្លួនរបស់មីយ៉ាន់ម៉ា ក្នុងការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់បេសកជនពិសេសរបស់អាស៊ាន ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន និងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព រវាងផែនទីបង្ហាញផ្លូវប្រាំចំណុចរបស់មីយ៉ាន់ម៉ា និងគោលការណ៍កុងសង់ស៊ីសប្រាំចំណុចរបស់អាស៊ាន។

លើសពីនេះ ប្រទេសចិន នឹងគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដែលជាប្រធានប្តូរវេនអាស៊ាន ក្នុងការដើរតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នា រវាងភាគីនៃប្រទេសមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ និងការស្តារស្ថិរភាព និងការសម្រេចបាននូវការអភិវឌ្ឍនៅដំណាក់កាលដំបូង៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ក្រោយពិភាក្សាជាមួយសម្ដេចតេជោ មេដឹកនាំ មីយ៉ាន់ម៉ា គាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាព អាស៊ាន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ