ព័ត៌មានអន្ដរជាតិ
ក្រោយបាញ់មីស៊ីលលឿនជាងសំឡេង គីម ជុងអ៊ុន ប្រាប់ឲ្យកងទ័ព ធ្វើទំនើបកម្មខ្លាំងជាងនេះទៀត
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យបង្កើនសមត្ថភាពកងកម្លាំងយោធាយុទ្ធសាស្ត្ររបស់ប្រទេស នៅពេលលោកពិនិត្យមើល ការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង។

កាលពីថ្ងៃអង្គារ អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុនបានមើលឃើញការបាញ់បង្ហោះដ៏គួរឲ្យសង្ស័យ ដែលបង្កការថ្កោលទោសយ៉ាងខ្លាំងពីអាជ្ញាធរជុំវិញពិភពលោក និងបានជំរុញឲ្យមានការបង្ហាញក្តីព្រួយបារម្ភពីអគ្គលេខាធិការអង្គការសហប្រជាជាតិ។
ការសាកល្បងលើកទីពីរនៃមីស៊ីលល្បឿនលឿនជាងសំឡេង ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ បានគូសបញ្ជាក់ការប្តេជ្ញាចិត្តឆ្នាំថ្មីរបស់លោក គីម ក្នុងការពង្រឹងកម្លាំងយោធា ជាមួយបច្ចេកវិទ្យាទំនើប ចំពេលកិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវជាប់គាំង។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា បន្ទាប់ពីមើលការបាញ់សាកល្បងនេះ លោក គីម បានជំរុញឲ្យអ្នកវិទ្យាសាស្ត្រយោធា បង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងសាច់ដុំយោធាយុទ្ធសាស្ត្ររបស់ប្រទេស ទាំងគុណភាព និងបរិមាណ ហើយធ្វើទំនើបកម្មកងទ័ពបន្ថែមទៀត។
គួរបញ្ជាក់ថា នេះជាលើកដំបូងហើយចាប់តាំងពីខែមីនាឆ្នាំ២០២០មក ដែលលោក គីម បានចូលរួមការបាញ់សាកល្បងមីស៊ីលជាផ្លូវការ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ