ព័ត៌មានអន្ដរជាតិ
WHO មិនទាន់ទទួលស្គាល់ Deltacron ជាវីរុសបំប្លែងខ្លួនថ្មីទេ
កាលពីសប្តាហ៍មុនទីភ្នាក់ងារព័ត៌មានអន្តរជាតិបានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រនៅប្រទេសស៊ីបបានរកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មី ដែលជាវីរុសកូនកាត់រវាង Delta និង Omicron ។

បន្ទាប់មកអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះវាថា “Deltacron” ។ ទោះយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះអង្គការសុខភាពពិភពលោក (WHO) មិនបានកំណត់អត្តសញ្ញាណ និងទទួលស្គាល់ Deltacron ជាវីរុសបំប្លែងខ្លួនថ្មីនៅឡើយទេ ។
ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត Chalermchai Boonyaleepun អនុប្រធានគណៈកម្មការសុខភាពសាធារណៈថៃបាននិយាយថា មនុស្សមិនគួរភ័យស្លន់ស្លោចំពោះវីរុសបំប្លែងខ្លួនថ្មីនេះនោះទេ ព្រោះវាប្រហែលជាមិនកើតមានទៀតនោះទេ ។

លោកបញ្ជាក់ថា ប្រសិនបើវីរុសបំប្លែងខ្លួនថ្មីនេះត្រូវចាត់ទុកថាសារៈសំខាន់ ហើយនឹងប៉ះពាល់ដល់មនុស្សជាតិ WHO នឹងដាក់ឈ្មោះវាដោយប្រើអក្ខរក្រិក ហើយរហូតមកដល់ពេលនេះ WHO បានប្រើប្រាស់អក្ខរក្រិកត្រឹមទី ១៥ គឺ Omicron ជាវីរុសបំប្លែងខ្លួនចុងក្រោយប៉ុណ្ណោះ ។
លោក Chalermchai បាននិយាយថា ដូច្នេះហើយមនុស្សមិនគួរជឿអ្វីៗទាំងអស់នោះទេ ព្រោះអ្វីដែលគេហៅថា Deltacron ជាវីរុសបំប្លែងខ្លួនថ្មីគឺមិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយទេ ។ ប្រសិនបើវាពិតជាវីរុសបំប្លែងខ្លួនថ្មីមែននោះ វាចាំបាច់ត្រូវវាយតម្លៃដោយផ្អែកលើវិមាត្រទាំងបីរបស់គណៈកម្មការសុខភាពសាធារណៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ មកថ្មីទៀតហើយ! លើកនេះជា វីរុសបំប្លែងខ្លួន កូនកាត់ Delta ជាមួយ Omicron (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ