ព័ត៌មានអន្ដរជាតិ
ថៃរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិក ASF មួយករណី
នាយកដ្ឋានអភិវឌ្ឍបសុសត្វ (DLD) របស់ប្រទេសថៃបានរកឃើញករណីជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅទីសត្វឃាតក្នុងខេត្តណាខុនផាថុមដែលសំណាកតេស្តឈាមបានយកនៅដើមខែមករានេះ ប៉ុន្តែជំរុញឲ្យសាធារណៈកុំភ័យស្លន់ស្លោ ពីព្រោះជំងឺនេះមិនឆ្លងទៅមនុស្សឡើយ។
ប្រធាន DLD លោក Sorawit Thanito បាននិយាយកាលពីថ្ងៃអង្គារ៍ថា នាយករដ្ឋានយល់ពីកង្វល់របស់ប្រជាជនអំពីលទ្ធភាពដែលអាចផ្ទុះចូលទៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុក។
លោកនិយាយថា ៖«អ្វីគ្រប់យ៉ាងត្រូវបានអនុវត្តអនុលោមតាមគោលការណ៍ចម្បង និងស្តង់ដារអន្តរជាតិដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយមុនពេលលទ្ធផលត្រូវបង្ហាញជាសាធារណៈ»។
លោកបន្តថា ក្រុមការងារពិសេសត្រូវបានបញ្ជូនទៅប្រមូលសំណាកឈាម៣០៥ពីកសិដ្ឋានចំនួន១០ និងសំណាក៤ពីទីសត្វឃាត២នៅខេត្ត រជ្ជបុរី និង ណាខុនផាថុមកាលពីចុងសប្តាហ៍នេះ។ សំណាកឈាមទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពិសោធរបស់វិទ្យាស្ថានសុខភាពសត្វជាតិដើម្បីធ្វើតេស្ត។
«ក្នុងចំណោមសំណាកឈាម៣០៩ មានករណីមួយពីទីសត្វឃាតក្នុងខេត្ត ណាខុនផាថុម ត្រូវបានរកឃើញឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិ»។ លោក Sorawit បានបញ្ជាក់។
នាយកដ្ឋានអភិវឌ្ឍបសុសត្វថៃបានរងសម្ពាធពីសាធារណៈក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដើម្បីឲ្យបញ្ជាក់ថាតើប្រទេសជាតិកំពុងប្រឈមនឹងការផ្ទុះជំងឺជ្រូក ASF ឬយ៉ាងណា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់