ព័ត៌មានអន្ដរជាតិ
ថៃ ងាកទៅរកការនាំចេញផ្លែឈើស្រស់តាមផ្លូវរថភ្លើង ចិន-ឡាវ
ប្រទេសថៃគ្រោងនឹងចរចាជាមួយរដ្ឋាភិបាលឡាវ និងចិនសម្រាប់កិច្ចសហប្រតិបត្តិការដឹកជញ្ជូនទំនិញកាន់តែជិតស្និទ្ធតាមរយៈគម្រោងរថភ្លើងល្បឿនលឿន ឡាវ-ចិន ដោយសង្ឃឹមថា វានឹងជំរុញការនាំចេញផ្លែឈើស្រស់ ។

ថ្លែងបន្ទាប់ពីការទៅពិនិត្យច្រកគយនៅស្ពានមិត្តភាពថៃ-ឡាវ ក្នុងខេត្ត Nong Khai និងជួបជាមួយវិស័យឯកជនភាគឦសាន និងតំណាងសភាពាណិជ្ជកម្មថៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit បាននិយាយថា កិច្ចសហប្រតិបត្តិការដឹកជញ្ជូន ប្រសិនបើសម្រេចបាន វាក៏នឹងជួយលើកកម្ពស់ពាណិជ្ជកម្មឆ្លងព្រំដែនរួមរវាងថៃ និងឡាវ ព្រមទាំងចិនផងដែរ ។
លោក Jurin បាននិយាយថា ក្រសួងបាននិងកំពុងធ្វើការលើ “យុទ្ធសាស្ត្រពាណិជ្ជកម្មព្រំដែន” ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃគម្រោងរថភ្លើងល្បឿនលឿនឡាវ-ចិន ដែលបានបើកដំណើរការនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ និងស្វែងរកមធ្យោបាយជំរុញការនាំចេញ និងពាណិជ្ជកម្មឆ្លងព្រំដែនរបស់ប្រទេស ។

កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មព្រំដែន ថៃ-ឡាវ បានកើនឡើងជិត ២០០ ពាន់លានបាត កើន ១២.៥៨ ភាគរយធៀបនឹងឆ្នាំមុន ។ ក្នុងចំណោមចំនួនសរុប ការនាំចេញពីប្រទេសថៃមានចំនួន ១១២.៤៣៧ ពាន់លានបាត កើនឡើង ២០.១៣ ភាគរយពីឆ្នាំ ២០២០ ដែលបណ្តាលឲ្យមានចំនួនពាណិជ្ជកម្មមានតម្លៃ ៣១ ពាន់លានបាត ។
លោក Jurin ក៏បានសន្យាថានឹងប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿន ឡាវ-ចិន ឲ្យល្អបំផុតដើម្បីដឹកជញ្ជូនផលិតផលបន្ថែមទៀត ។ លោកបាននិយាយថា “យើងចង់ចរចាជាមួយរដ្ឋាភិបាលចិនដើម្បីអនុញ្ញាតឲ្យដឹកជញ្ជូនផ្លែឈើថៃក្នុងរដូវប្រមូលផលខាងមុខចន្លោះខែមីនាដល់ខែឧសភាឆ្នាំនេះ” ។

បច្ចុប្បន្ន ប្រទេសចិនអនុញ្ញាតឲ្យដឹកជញ្ជូនទំនិញដែលទាក់ទងនឹងរ៉ែ កៅស៊ូ និងដំឡូងមីតែប៉ុណ្ណោះ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនមួយនេះ ។
នៅប្រទេសថៃ គម្រោងនេះចែកចេញជាបីដំណាក់កាល គឺផ្នែកបាងកក-នគររាជសីមា ប្រវែង ២៥៣ គីឡូម៉ែត្រ ផ្នែកនគររាជសីម៉ា-ណងខៃ ប្រវែង ៣៥៦ គីឡូម៉ែត្រ និងផ្នែកណងខៃ-វៀងច័ន្ទ ប្រវែង ១៦ គីឡូម៉ែត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ថៃ រកឃើញ “កប៉ាល់ខ្មោច” មួយគ្រឿងអណ្ដែតចូលដែនទឹកខ្លួន (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ