Connect with us

ព័ត៌មានអន្ដរជាតិ

ស្វែងយល់កាន់តែច្បាស់អំពីវ៉ាក់សាំងកូវីដរបស់ចិន Sinovac

បានផុស

នៅ

នៅពេលដែលការប្រណាំងប្រជែងជាសកលដើម្បីផលិតវ៉ាក់សាំងកូវីដ ១៩ នៅតែបន្ត ប្រទេសចិនហាក់ដូចជាបានបោះជំហានយ៉ាងខ្លាំងជាមួយវ៉ាក់សាំងនាំមុខរបស់ក្រុមហ៊ុន Sinovac នៅបរទេស ។

បើទោះបីវ៉ាក់សាំងនេះមិនទាន់បានបញ្ចប់ការសាកល្បងព្យាបាលដំណាក់ទីបីក៏ដោយ តើយើងត្រូវដឹងច្បាស់អំពីវ៉ាក់សាំងចិននេះយ៉ាងដូចម្តេច?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • តើមានអ្វីខុសគ្នារវាងវ៉ាក់សាំងក្រុមហ៊ុន Sinovac និងវ៉ាក់សាំងខ្លះទៀត?

វ៉ាក់សាំងឈ្មោះ CoronaVac របស់ក្រុមហ៊ុន Sinovac គឺជាវ៉ាកសាំងដែលធ្វើការសម្លាប់ភាគតូចល្អិតរបស់វីរុសដើម្បីបញ្ចោញប្រព័ន្ធភាពស៊ាំរបស់រាងកាយដោយមិនមានហានិភ័យក្នុងការឆ្លើយតបនឹងជំងឺធ្ងន់ធ្ងរ ។

វាអាចត្រូវបានរក្សាទុកនៅក្នុងទូរទឹកកកធម្មតានៅសីតុណ្ហភាព ២ ទៅ ៨ អង្សាសេ ដូចជាវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford ដែរ ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ត្រូវការរក្សាទុកនៅឯសីតុណ្ហភាព ដក ២០ អង្សាសេ និងវ៉ាក់សាំង Pfizer នៅសីតុណ្ហភាព ដក ៧០ អង្សាសេ ។

វាមានន័យថាវ៉ាក់សាំង Sinovac មានប្រយោជន៍ច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលពិបាកទុកវ៉ាក់សាំងបានច្រើននៅសីតុណ្ហភាពទាបបែបនេះ ។

  • តើវាមានប្រសិទ្ធភាពប៉ុណ្ណា?

លោក Zhu Fengcai និពន្ធនាយកកាសែត The Lancet បាននិយាយថា លទ្ធផលដែលផ្អែកលើអ្នកចូលរួម ១៤៤ នាក់នៅក្នុងដំណាក់កាលទី ១ និង ៦០០ នាក់នៅក្នុងដំណាក់កាលទី ២ មានន័យថា វ៉ាក់សាំងនេះសមស្របសម្រាប់ការប្រើប្រាស់បន្ទាន់ ។

នៅក្នុងខែកញ្ញាលោក Yin ប្រធានក្រុមហ៊ុន Sinovac បាននិយាយថា ការធ្វើតេស្តត្រូវបានធ្វើឡើងលើអ្នកស្ម័គ្រចិត្តក្នុងប្រទេសប្រេស៊ីលជាង ១,០០០ នាក់ដែលក្នុងនោះមានអ្នកខ្លះបង្ហាញថាអស់កម្លាំងតិចតួច ឬមិនស្រួលខ្លួនមិនលើសពី ៥ ភាគរយឡើយ ។

ដៃគូរបស់ Sinovac នៅប្រេស៊ីលគឺវិទ្យាស្ថាន Butantan បាននិយាយថា ខ្លួនរំពឹងថា វ៉ាក់សាំង Sinovac នឹងផ្សព្វផ្សាយលទ្ធផលពីការសាកល្បងរបស់ខ្លួនមុនថ្ងៃទី ១៥ ខែធ្នូ ។

  • តើក្រុមហ៊ុននេះអាចផលិតវ៉ាក់សាំងប៉ុន្មានដូសក្នុងមួយឆ្នាំ?

ប្រធានក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CGTN ថាក្រុមហ៊ុន Sinovac នឹងអាចផលិតបាន ៣០០ លានដូសក្នុងមួយឆ្នាំ ។ ដូចវ៉ាក់សាំងដទៃទៀតដែរវាតម្រូវឲ្យចាក់ចំនួន ២ ដូសដោយអាចចាក់មនុស្ស ១៥០ លាននាក់ក្នុងមួយឆ្នាំ ។

ទោះយ៉ាងណាក៏ដោយវាបានចែកចាយទៅដល់ប្រទេសឥណ្ឌូនេស៊ីរាប់លានដូសរួចហើយ ហើយក៏កំពុងទទួលបានកិច្ចព្រមព្រៀងផ្សេងទៀតជាមួយប្រទេសទួរគី ប្រេស៊ីល និងឈីលី ជាដើម ខណៈក្នុងមួយដូសមានតម្លៃ ២០០ យ័ន (ប្រមាណ ៣០ ដុល្លារ) ។ ប៉ុន្តែវាមិនទាន់បង្ហាញពីកម្រិតប្រសិទ្ធភាពក្នុងការព្យាបាលដំណាក់កាលទីបីនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ៣៤ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ៣៧ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៤២ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម