ព័ត៌មានអន្ដរជាតិ
ហូជីមិញ ត្រៀមឲ្យទូរស័ព្ទស្មាតហ្វូនដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ (មានវីដេអូ)
នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងនៃទីក្រុងហូជីមិញបានស្នើឲ្យផ្ដល់ស្មាតហ្វូនដល់អ្នកស្រុកក្រីក្រដែលមិនអាចមានលទ្ធភាពទិញ ហើយនឹងធ្វើការសហការជាមួយនាយកដ្ឋានសង្គមកិច្ច ដើម្បីពិនិត្យមើលគ្រួសារក្រីក្រទាំងអស់ និងធ្វើបញ្ជីអ្នកដែលត្រូវការទូរស័ព្ទទំនើប ។

លោក Lam Dinh Thang ប្រធាននាយកដ្ឋានបាននិយាយនៅក្នុងសំណើមួយផ្ញើទៅកាន់រដ្ឋបាលក្រុងថា ប្រជាពលរដ្ឋទាំងអស់ត្រូវតែជាផ្នែកនៃការផ្លាស់ប្តូរទៅជាដំណើរប្រព័ន្ធឌីជីថល ។ រហូតមកដល់ពេលនេះមានការយកចិត្តទុកដាក់តិចតួចប៉ុណ្ណោះចំពោះជនក្រីក្រ ដែលមិនមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ។
បើយោងតាមទិន្នន័យរបស់នាយកដ្ឋានការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា ហូជីមិញដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសវៀតណាមដែលមានប្រជាជនចំនួន ៩ លាននាក់ មានប្រជាជនក្រីក្រជាង ១៤៤,០០០ នាក់ ។

លោក Thang បាននិយាយថា នេះគឺជាក្រុមដែលត្រូវការការយកចិត្តទុកដាក់ច្រើន ហើយនាយកដ្ឋានរបស់គាត់យល់ឃើញថា វាចាំបាច់ក្នុងការត្រួតពិនិត្យ និងគាំទ្រដល់អ្នកគ្រប់គ្នាដែលមិនទាន់មានស្មាតហ្វូនប្រើប្រាស់ ម្យ៉ាងធានាថាគ្មានពលរដ្ឋណាម្នាក់ត្រូវបានទុកចោល ។
នាយកដ្ឋានបានស្នើឡើងថា មូលនិធិសម្រាប់គម្រោងនេះអាចមកពីថវិការបស់ទីក្រុង ឬការវិនិយោគឯកជន ហើយអ្នកទទួលអាចបង់ថ្លៃតិចបំផុតសម្រាប់ទូរស័ព្ទ ហើយប្រសិនបើទីក្រុងអនុម័តផែនការនេះ នាយកដ្ឋាននឹងសម្រេចថាតើស្មាតហ្វូនប្រភេទណាដែលនឹងត្រូវបានផ្តល់ឲ្យ និងប៉ាន់ស្មានថាតើគម្រោងនេះនឹងមានតម្លៃប៉ុន្មាន ។

របាយការណ៍ពីគេហទំព័រទីផ្សារទូរស័ព្ទចល័តសកលប្រចាំឆ្នាំ Newzoo ដែលជាប្រភពគួរឲ្យទុកចិត្តសម្រាប់ការស្រាវជ្រាវទីផ្សារដែលមានមូលដ្ឋាននៅប្រទេសហូឡង់បាននិយាយថា ប្រទេសវៀតណាមដែលមានប្រជាជនចំនួន ៩៦ លាននាក់ ជាប់ចំណាត់ថ្នាក់ទី ១០ នៅលើពិភពលោកទាក់ទងនឹងអ្នកប្រើប្រាស់ស្មាតហ្វូននៅក្នុង ២០២០ ដែលមានអ្នកប្រើប្រាស់ជាង ៦១ លាននាក់ ។
ចំណែកយោងតាមការស្ទង់មតិរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោកដោយគេហទំព័រទិន្នន័យរបស់អាល្លឺម៉ង់ Statista បានឲ្យដឹងថា ស្មាតហ្វូនប្រហែល ៦១.៣ លានគ្រឿងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ ចិន បើកព្រំដែនខ្លះវិញជាមួយ វៀតណាម ដើម្បីសម្រួលការកកស្ទះទំនិញ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ