ព័ត៌មានអន្ដរជាតិ
កងទ័ពរុស្សី ៣ពាន់នាក់ ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជិតព្រំដែនអ៊ុយក្រែន
កងទ័ពរុស្សីប្រមាណ៣ពាន់នាក់ បានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិត នៅភាគខាងលិចប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារទី១១ខែមករា រួមទាំងនៅតំបន់ជិតប្រទេសអ៊ុយក្រែនផងដែរ។
រុស្ស៊ីបានធ្វើឲ្យប្រទេសលោកខាងលិចព្រួយបារម្ភ ដោយការបង្កើនកងទ័ពនៅជិតព្រំដែនអ៊ុយក្រែន និងទាមទារឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សន្យាកុំអនុញ្ញាតឲ្យអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ ឬពង្រីកសម្ព័ន្ធភាពយោធាទៅភាគខាងកើត ប៉ុន្តែលក្ខខណ្ឌនេះត្រូវបានសហរដ្ឋអាមេរិកបដិសេធ។

ការប្រកាសអំពីសមយុទ្ធនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរុស្ស៊ីនិងអាមេរិកពិភាក្សាគ្នាលើសំណើសន្តិសុខរបស់ទីក្រុងមូស្គូ។
សារព័ត៌មាន Interfax បានដកស្រង់ប្រភពពីអង្គភាពយោធាភាគខាងលិច ដែលបាននិយាយថា សមយុទ្ធនេះនឹងធ្វើឡើងនៅក្នុងតំបន់ Smolensk ជិតព្រំដែនបេឡារុស្ស និងនៅតំបន់ Voronezh, Belgorod និង Bryansk ជិតព្រំដែនអ៊ុយក្រែន។

រថពាសដែកចំនួន៣០០គ្រឿងនឹងត្រូវចូលរួម រួមទាំងរថក្រោះធុន T-72B3, យានប្រយុទ្ធ BMP-2 និងអាវុធធម្មតាផងដែរ។
សមយុទ្ធនេះនឹងអនុវត្តការបាញ់ចេញពីរថពាសដែក និងអាវុធ, រៀបចំក្បួនក្នុងអំឡុងពេលមានការបំផ្លិចបំផ្លាញពីសត្រូវ និងសកម្មភាពឈ្លបយកការណ៍ ហើយបំពាក់នូវបន្ទាយរឹងមាំ។

ទីក្រុងវ៉ាស៊ីនតោន បានជំរុញទីក្រុងមូស្គូឲ្យបញ្ឈប់ការកសាងកងទ័ពរបស់ខ្លួនប្រមាណ ១០០,០០០នាក់នៅជិតព្រំដែនអ៊ុយក្រែន ដែលបានជំរុញឲ្យមានការព្រួយបារម្ភពីអ៊ុយក្រែន និងលោកខាងលិច អំពីការលុកលុយថ្មីដែលអាចកើតមាន ពោលគឺរយៈពេលប្រាំបីឆ្នាំបន្ទាប់ពីរុស្ស៊ីដណ្តើមយកឧបទ្វីប គ្រីមៀ ពីអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូនិយាយថា ខ្លួនគ្មានចេតនាវាយប្រហារទេ ហើយមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការផ្លាស់ទីទាហានរបស់ខ្លួននៅលើទឹកដីរបស់ខ្លួន និងធ្វើសមយុទ្ធយោធាតាមដែលខ្លួនយល់ឃើញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ រុស្ស៊ី បញ្ជូនទាហានជិត ១០ម៉ឺននាក់ទៅព្រំដែន ត្រៀមវាយលុកអ៊ុយក្រែន ត្រឹមចុងខែមករា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ