ព័ត៌មានអន្ដរជាតិ
WHO ព្រមាន បើការឆ្លង អូមីក្រុង មិនថមថយ វីរុសបំប្លែងថ្មីកាន់តែសាហាវ នឹងលេចចេញមកទៀត
ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធទី១២ខែមករាថា វីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង មិនបណ្តាលឲ្យមានជំងឺធ្ងន់ជាងប្រភេទ ដែលតា ទេប៉ុន្តែវានៅតែជា “មេរោគដ៏គ្រោះថ្នាក់” ជាពិសេសសម្រាប់អ្នកដែលមិនបានទទួលវ៉ាក់សាំង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកអគ្គនាយក Tedros Adhanom Ghebreyesus បានលើកឡើងថា ប្រទេសជាង៩០មិនទាន់សម្រេចបានគោលដៅនៃការចាក់វ៉ាក់សាំង ៤០ភាគរយដល់ប្រជាជនរបស់ពួកគេទេ ហើយជាង៨៥ភាគរយនៃប្រជាជនទ្វីបអាហ្រ្វិក បានទទួលថ្នាំបង្ការត្រឹមតែមួយដូសប៉ុណ្ណោះ។

“យើងមិនត្រូវអនុញ្ញាតឲ្យមេរោគនេះ រីករាលដាលខ្លាំងនោះទេ ជាពិសេសនៅពេលដែលមនុស្សជាច្រើននៅជុំវិញពិភពលោក នៅតែមិនទាន់ចាក់វ៉ាក់សាំង”។
នៅក្នុងរបាយការណ៍រោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនកាលពីថ្ងៃអង្គារ WHO និយាយថា ក្នុងរយៈពេលមួយសប្តាហ៍គិតត្រឹមថ្ងៃទី៩ខែមករា ករណីឆ្លងបានកើនឡើង៥៥ភាគរយឬ ១៥លានករណី ដែលជាករណីឆ្លងច្រើនបំផុតត្រូវបានរាយការណ៍ក្នុងមួយសប្តាហ៍។

លោក Tedros និយាយថា “ការកើនឡើងនៃករណីឆ្លងដ៏ធំនេះ កំពុងត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួន អូមីក្រុង ដែលកំពុងជំនួសវីរុស ដែលតា យ៉ាងឆាប់រហ័សនៅស្ទើរតែគ្រប់ប្រទេសទាំងអស់”។
មនុស្សភាគច្រើនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជុំវិញពិភពលោកជាមួយជំងឺកូវីដ១៩ គឺជាអ្នកមិនចាក់វ៉ាក់សាំង ហើយប្រសិនបើការចម្លងមិនត្រូវបានកាត់បន្ថយទេនោះ នឹងមានហានិភ័យកាន់តែខ្ពស់នៃការលេចចេញនូវវីរុសបំប្លែងខ្លួនមួយទៀត ដែលអាចឆ្លងកាន់តែខ្លាំង និងសាហាវជាង អូមីក្រុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រកឃើញរោគសញ្ញា អូមីក្រុង ថ្មីមួយទៀត ខុសដាច់ពីវីរុសបំប្លែងខ្លួនដទៃ

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?