Connect with us

ព័ត៌មានអន្ដរជាតិ

តាម​ពិត​ Novak​ ឆ្លង​កូវីដ​ហើយ​នៅ​ដើរ​​​ក្រៅ​ប្រទេស​កំពុងប្រឈម​ពិន័យ​ឬ​ជាប់គុក

បានផុស

នៅ

តារាវាយកូនបាល់លេខ១លើលោក Novak Djokovic ប្រឈមនឹងការពិន័យ ឬអាចជាប់ពន្ធនាគារនៅប្រទេសស៊ែប៊ី បន្ទាប់ពីរូបគេបានបំពានច្បាប់កូវីដ-១៩ នៅពេល​បានឆ្លងជំងឺ​នេះ​ហើយ​កាលពីខែមុន។ នេះបើយោងតាមមេធាវីបាននិយាយ ខណៈលោកស្រី​នាយករដ្ឋមន្ត្រីស៊ែប៊ីបានព្រមានពីឥរិយាបថរបស់កីឡាកររូបនេះដែលបំពានបំរាមកូវីដយ៉ាងច្បាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករវាយកូនបាល់អាយុ៣៤ឆ្នាំបានកំពុងមានមហិច្ឆតាបំបែកកំណត់ត្រាក្នុងការឈ្នះពានធំលើកទី២១នៅពេលរូបគេត្រូវចូលរួមប្រកួតពានរង្វាន់ Australian Open នាថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ប៉ុន្តែរូបគេនៅតែអាចនិរទេសដោយរដ្ឋាភិបាលអូស្ត្រាលីដែលមិនសប្បាយចិត្តនឹងការលើកលែងផ្នែកវេជ្ជសាស្ត្ររបស់កីឡាករ។

Djokovic កាលពីថ្ងៃពុធបានទទួលស្គាល់ថា លោកដឹងខ្លួនឯងធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅពេលចូលរួមបទសម្ភាស និងថតរូបឲ្យកាសែតមួយនៅប្រទេសស៊ែប៊ីកាលពីថ្ងៃទី១៨ ខែធ្នូ និង​បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គមថា លោកបានធ្វើឲ្យមានកំហុសឆ្គងនៃរោគវិនិច្ឆ័យ។

កីឡាករក៏បានបន្ទោសពីកំហុសរបស់ក្រុមការងារខ្លួនដែលបានបំពេញនៅក្នុងឯកសារអន្តោប្រវេសន៍។ កីឡាករនិយាយថា ពួកគេមិនបានប្រាប់​​ដែល​​លោក​បាន​​ធ្វើដំណើរទៅក្រៅប្រទេសស៊ែប៊ីគឺទៅ ប្រទេសអេស្ប៉ាញរយៈពេល២សប្តាហ៍មុនពេលចូលទៅ​ប្រទេសអូស្ត្រាលី។

មេធាវីនៅស៊ែប៊ីបាននិយាយថា ការបំពាន​ច្បាប់​រឹតត្បិតកូវីដរបស់ប្រទេសគឺល្មើសលើមាត្រា២៤៨ នៃក្រមព្រហ្មទណ្ឌ ដែលអាចត្រូវពិន័យ ឬកាត់ទោសឲ្យជាប់ពន្ធនាគារដល់ទៅ៣ឆ្នាំ។

Djokovic ទើបតែត្រូវបានដោះលែងឲ្យមានសេរីភាពពីទីឃុំឃាំងអន្តោប្រវេសន៍ក្នុងសណ្ឋាគារនៅទីក្រុង Melbourne កាលពីថ្ងៃចន្ទ បន្ទាប់ពីចៅក្រមបានសម្រេចផ្តល់សុពលភាពទិដ្ឋាការដល់រូបគេវិញ ក្រោយពេលរដ្ឋាភិបាលអូស្ត្រាលីបានលុបចោល។

លោកស្រី Ana Brnabić

នាយករដ្ឋមន្ត្រីស៊ែប៊ី លោកស្រី Ana Brnabić បានលើកឡើងថា Djokovic គួរតែពន្យល់ពីអ្វីដែលលោកស្រីហៅថា «តំបន់ប្រផេះ»។ ប្រសិនបើលោកឆ្លងកូវីដហើយ លោកត្រូវតែនៅដាច់ដោយឡែក។ បើលោកបានបំពានច្បាប់ លោកស្រីនឹងពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម