ព័ត៌មានអន្ដរជាតិ
ចិន ធ្វើតេស្តមនុស្សជាង២៥ម៉ឺននាក់រកជំងឺកូវីដ-១៩បន្ទាប់ពីផ្ទុះចង្កោមចម្លងថ្មី
ប្រទេសចិនបានធ្វើតេស្តលើមនុស្សជាង២៥ម៉ឺននាក់រកវីរុសកូរ៉ូណាបន្ទាប់ពីមានករណីថ្មីមួយចំនួនត្រូវបានរកឃើញនៅទីក្រុងភាគខាងត្បូង Chengdu។
ប្តីប្រពន្ធវ័យចំណាស់មួយគូត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាឆ្លងជំងឺកូវីដ១៩កាលពីថ្ងៃចន្ទទី៧ខែធ្នូហើយអាជ្ញាធរបានតាមដានយ៉ាងជិតស្និទ្ធរកអ្នកជាប់ពាក់ព័ន្ធនិងធ្វើតេស្តលើអាហារ។
មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា វីរុសនេះត្រូវបានគេរកឃើញនៅលើអាហារដែលទុកនៅក្នុងទូរទឹកកកនិងនៅលើជ្រញ់ក្នុងផ្ទះល្វែងរបស់ពួកគេ។
គណៈកម្មការសុខាភិបាលក្រុងបាននិយាយថា គិតត្រឹមថ្ងៃអង្គារ ប្រជាជនចំនួន២៥៥,២០០នាក់នៅក្នុងទីក្រុងត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩។
យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា សាលារៀននិងសាលាមតេយ្យក្នុងស្រុក Pidu ដែលជាកន្លែងផ្ទុះវីរុស ត្រូវបានបិទខណៈគ្រូនិងសិស្សត្រូវធ្វើចត្តាឡីស័កនិងធ្វើតេស្តរកវីរុស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AFP
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ចរាចរណ៍១០ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤