Connect with us

ព័ត៌មានអន្ដរជាតិ

ចិន តភ្ជាប់ផ្លូវរថភ្លើងថ្មីមួយទៀតជាមួយ អឺរ៉ុប

បានផុស

នៅ

រថភ្លើងដឹកទំនិញថ្មីមួយដែលផ្ទុកទំនិញចំនួន ៥០ កុងតឺន័របានចេញដំណើរកាលពីថ្ងៃពុធពីទីតាំង Urad Back Banner តំបន់ស្វយ័ត Inner Mongolia ភាគខាងជើងប្រទេសចិន ហើយត្រូវបានគេរំពឹងថានឹងមកដល់ទីក្រុងម៉ូស្គូក្នុងរយៈពេលប្រហែល ១០ ថ្ងៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាគឺជាសេវារថភ្លើងដឹកទំនិញចិន-អឺរ៉ុបដំបូងគេដែលត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនៅទីតាំង Urad Back Banner ក្នុងទីក្រុង Bayannur ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយតភ្ជាប់ប្រទេសចិន និងម៉ុងហ្គោលី និងជាទីក្រុងស្នូលនៃខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រថ្មី ។

នៅឆ្នាំ ២០២២ តំបន់ Urad Back Banner គ្រោងនឹងដំណើរការរថភ្លើងដឹកទំនិញចិន-អឺរ៉ុបចំនួន ៥៥ គ្រឿង ដោយដឹកជញ្ជូនទំនិញប្រហែល ៥០,០០០ ទៅ ៦០,០០០ តោន ជាមួយនឹងតម្លៃពាណិជ្ជកម្មប្រចាំឆ្នាំ ៣០០ លានយ័ន (ប្រហែល ៤៧.១ លានដុល្លារអាមេរិក) ដល់ ៥០០ លានយ័ន ។

ទន្ទឹមនោះលោក Hai Gang ប្រធានការិយាល័យកិច្ចការបរទេស និងពាណិជ្ជកម្មបាននិយាយថា តំបន់ Urad Back Banner បានបញ្ចប់ការសាងសង់ផ្លូវរថភ្លើងដឹកជញ្ជូនចំនួន ២ ខ្សែ និងទីធ្លាកុងតឺន័រដ៏ធំមួយ បង្កើតវេទិកាដឹកជញ្ជូនផ្លូវដែកដ៏ធំ និងលឿនបំផុតនៅក្នុងទីក្រុង ។

ស្របពេលជាមួយគ្នានេះ សួនឧស្សាហកម្មសម្រាប់ឃ្លាំងស្តុកទំនិញ ខ្សែសង្វាក់ផ្គត់ផ្គង់ ពាណិជ្ជកម្មអេឡិចត្រូនិក និងការដឹកជញ្ជូនផ្សេងៗក៏កំពុងត្រូវបានគ្រោងទុកផងដែរ ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មទំនិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ ថៃ ងាកទៅរកការនាំចេញផ្លែឈើស្រស់តាមផ្លូវរថភ្លើង ចិន-ឡាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម