Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនឥណ្ឌា រាប់លាននាក់ ចូលរួមពិធីសាសនានៅទន្លេ គង្គា ខណៈ អូមីក្រុង កំពុងវាយលុក

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែមករា ជនជាតិឥណ្ឌារាប់លាននាក់ បានប្រមូលផ្តុំគ្នាលើកោះមួយនៅទន្លេ គង្គា សម្រាប់ពិធីបុណ្យសាសនាដ៏ធំ ស្របពេលករណីឆ្លងជំងឺកូវីដ១៩ កំពុងកើនឡើងទូទាំងប្រទេស ដែលជាហេតុជំរុញឲ្យមានការព្រួយបារម្ភអំពីការឆ្លងរីករាលដាល។

ក្រុមមន្ត្រីរំពឹងថា មនុស្សចំនួន៣លាននាក់ នឹងធ្វើពិធីជ្រមុជទឹកក្នុងទន្លេដ៏បរិសុទ្ធនៅថ្ងៃសុក្រនេះ ដែលជាថ្ងៃសំខាន់បំផុតនៃពិធីបុណ្យ Gangasagar Mela ប្រចាំឆ្នាំ។

គួររម្លឹកឡើងវិញថា ពិធីបុណ្យ Kumbh Mela កាលពីខែមេសាឆ្នាំមុន ដែលជាពិធីបុណ្យសាសនាដ៏ធំស្រដៀងគ្នានេះ ត្រូវបានគេស្តីបន្ទោសថាជាផ្នែកមួយនៃការកើនឡើងករណីឆ្លងកូវីដ ដែលបានសម្លាប់មនុស្សប្រមាណ២០ម៉ឺននាក់ ថ្វីបើអ្នកជំនាញមួយចំនួនជឿថា ចំនួនពិតប្រាកដ ខ្ពស់ជាងនេះក៏ដោយ។

ថ្វីបើចំនួនករណីឆ្លងមេរោគកូវីដ១៩បានហក់ឡើងជាថ្មីម្តងទៀតក៏ដោយ ប៉ុន្តែតុលាការក្រុង Kolkata បានសម្រេចកាលពីសប្តាហ៍មុនថា ពិធីបុណ្យ Gangasagar Mela ដែលធ្វើឡើងនៅលើកោះ Sagar មាត់ទន្លេ Ganges ក្នុងរដ្ឋ West Bengal អាចដំណើរការទៅមុខបាន។

យ៉ាងណាក្តី រដ្ឋាភិបាលរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់ប្រជាជនឲ្យធ្វើតេស្តរកកូវីដជាមុនសិន ខណៈនាយករដ្ឋមន្រ្តីរដ្ឋ West Bengal លោក Mamata Banerjee បានជំរុញឲ្យអ្នកកាន់សាសនាត្រូវពាក់ម៉ាសពីរជាន់ហើយកុំខាកស្តោះនៅលើកោះ។

ដូចទៅនឹងពិធីបុណ្យ Kumbh Mela ឆ្នាំ២០២១ដែរ ពិធីបុណ្យសប្តាហ៍នេះ កំពុងទាក់ទាញមនុស្សមកពីទូទាំងភាគខាងជើងប្រទេសឥណ្ឌា ធ្វើឲ្យគេភ័យខ្លាចថា ការធ្វើដំណើររបស់ពួកគេដូចជាជិះរថភ្លើង ឡានក្រុង និងទូកទៅកាន់កោះ និងត្រឡប់ទៅផ្ទះវិញ អាចនាំវីរុសបំប្លែងខ្លួន អូមីក្រុង ទៅជាមួយ។

ស្របពេលជាមួយគ្នានោះ​ Amitava Nandy អ្នកឯកទេសខាងមេរោគមកពីសាលាឱសថត្រូពិកក្នុងទីក្រុង Kolkata បាននិយាយថា រដ្ឋាភិបាលមិនមានគ្រឿងបរិក្ខារ និងបុគ្គលិកគ្រប់គ្រាន់ ដើម្បីធ្វើតេស្តមនុស្សគ្រប់គ្នាដែលចូលរួម ឬដាក់បទដ្ឋានគម្លាតសង្គមនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Nandy បានប្រាប់ AFP ថា “ស្ថានភាពដូចជាការរត់ជាន់គ្នាអាចកើតឡើង​ ប្រសិនបើប៉ូលិសព្យាយាមអនុវត្តវិធានការគម្លាតសង្គមនៅលើច្រាំងទន្លេ”។

អ្នកកាន់សាសនាឈ្មោះ Sarbananda Mishra អាយុ៥៦ឆ្នាំ មកពីរដ្ឋជិតខាង Bihar បានប្រាប់ AFP ថា “ជំនឿលើព្រះនឹងយកឈ្នះលើការភ័យខ្លាចកូវីដ។ ការងូតទឹកនឹងសម្អាតពួកគេពីអំពើបាបទាំងអស់ ហើយនាំមកនូវសេចក្តីសង្គ្រោះ។ ការស្លាប់គឺជាសេចក្តីពិតចុងក្រោយ តើការរស់នៅជាមួយនឹងសេចក្តីភ័យខ្លាចជាអ្វី?”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១២ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១៣ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម